Connect with us

ព័ត៌មានជាតិ

មន្រ្តី៖ អត្តសញ្ញាណបណ្ណជាង ៥ម៉ឺន ហួសសុពលភាព នៅខេត្តបន្ទាយមានជ័យ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ តាមទិន្នន័យរបស់មន្ត្រីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បានបានឱ្យដឹងថា  ប្រជាពលរដ្ឋជាង ៥ ម៉ឺននាក់ បានប្រើប្រាស់អត្តសញ្ញាណបណ្ណហួសសុពលភាព ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ ក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវកាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ដល់ប្រជាពលរដ្ឋទូទៅ ដែលមានអត្តសញ្ញណបណ្ណ សញ្ជាតិខ្មែរ អស់សុពលភាព ខូច ឬបាត់ និងយុវជន យុវនារី ដែលគ្រប់អាយុ១៥ ឆ្នាំឡើង សូមមកបំពេញបែបបទ ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី នៅការិយាល័យ​ធ្វើអត្តសញ្ញណប័ណ្ណ សញ្ជាតិខ្មែរ ឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន ស្នងការរងទទួលការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណបណ្ណ ហួសសុពលភាពរយៈពេល ៩០ ថ្ងៃទៀត សូមមកបំពេញបែបបទ ធ្វើអត្តសញ្ញាណបណ្ណថ្មីឲ្យបានទាន់ពេលវេលា បោះឆ្នោត ខាងមុខ នាឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន បានបញ្ជាក់ទៀតថា សមត្ថកិច្ចនគរបាលជំនាញ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ កំពុងមមាញឹកខ្លាំង សម្រុកធ្វើអត្តសញ្ញាណបណ្ណថ្មី ជូនដល់ប្រជា​ពលរដ្ឋ ដោយក្នុងនោះមានពលរដ្ឋមកធ្វើអត្តសញ្ញាណបណ្ណ ក្នុង១ថ្ងៃយ៉ាងតិចចាប់ពី ២០០ ទៅ ៥០០ នាក់។

សម្រាប់ខេត្តបន្ទាយមានជ័យ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ ធ្វើអត្តសញ្ញាណបណ្ណថ្មី ផ្តល់ជូន​ពលរដ្ឋបាន ៣.០០០ នាក់ហើយ ដូច្នេះនៅសល់ ៥០.០២០ នាក់ទៀត ដែលសមត្ថកិច្ចកំពុងសម្រុកធ្វើជូន​ពលរដ្ឋ​នៅខេត្ត និងតាមស្រុក ក្រុង ទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យនេះ។ នេះជាការបន្ថែមរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន។

ចំពោះការធ្វើអត្តសញ្ញាណបណ្ណថ្មី តម្រូវឲ្យប្រជាពលរដ្ឋកាន់ឯកសារភ្ជាប់មកជាមួយ រួមមាន១.អត្តសញ្ញាណបណ្ណ ហួសសុពលភាព សូមយកអត្តសញ្ណបណ្ណចាស់មកជាមួយ ដោយប្រើទិន្នន័យ ចាស់នោះ មិនតម្រួវឲ្យយកឯក​សារពាក់ព័ន្ធថ្មីទេ ទី២. ចំពោះអ្នកធ្វើ អត្តសញ្ញាណបណ្ណថ្មី តម្រូវឲ្យមានសំបុត្រកំណើត និងសៀវភៅគ្រួសារ ។

ចំណែកអ្នកដែលបាត់អត្តសញ្ញណបណ្ណ ឬខូច ត្រូវទៅដាក់ពាក្យស្មើសុំបញ្ជាក់ពីការបាត់ ឬខូច នៅប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំ សង្កាត់ ដែលសាម៉ីខ្លួនរស់នៅ ៕ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម១១ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៤ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២០ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៩ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម