ព័ត៌មានជាតិ
លោក ស្បោង សារ៉ាត់៖ មន្រ្តីមូលដ្ឋានបម្រើការងារបានល្អ បំពេញតម្រូវការពលរដ្ឋ
ព្រៃវែង៖ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យ វាយតម្លៃ និងស្ដាប់ផែនការសកម្មភាព បញ្ហាប្រឈម របស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំ និងអនុវត្តកន្លងមក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាខេត្តព្រៃវែង។
ក្រោយពីបានស្ដាប់នូវផែនការសកម្មភាពរបាយការណ៍ និងបញ្ហាប្រឈមមួយចំនួន ដែលបានលើកឡើងរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធនៅសកម្មភាពរបស់ខ្លួនដែលបានអនុវត្តកន្លងមកនោះ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារឲ្យកម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធដែលបានខិតខំ អស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើ នាពេលកន្លងមក ដោយធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការដល់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្នុងនោះដែរ លោក ស្បោ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តក៏បានលើកឡើងចំណុចសំខាន់ៗ ចំនួន ៤ សម្រាប់ ឲ្យមន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្តឲ្យមានប្រសិទ្ធភាពនោះ៖
១. សូមឱ្យមន្ត្រីមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យនិងតាមដាន រាល់បញ្ហាសំណូមពរខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យគាត់ឲ្យបានទាន់ពេលវេលា។
២. ត្រូវតាមដាននិងក្តាប់ឲ្យបានរាល់សកម្មទាំងឡាយមួយចំនួនជាពិសេសការអនុវត្តឲ្យបាននូវភូមិឃុំមានសុវត្ថិភាពបានល្អប្រសារជូនបងប្អូនប្រជាពលរដ្ឋានមូលដ្ឋាន និងត្រូវក្តាបឲ្យបានរបស់ពួកអគតិមួយចំនួន ដែលមានគោលបំណងចង់បង្កភាព ចលាចលនៅក្នុងប្រទេសកម្ពុជា។
៣. កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាបបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានមានប្រសិទ្ធភាពខ្ពស់ និងបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋាន ដែលជាដើមចម បង្កឲ្យមានបញ្ហានៅក្នុងសង្គម ធ្វើឲ្យខូចដល់សេដ្ឋកិច្ចសង្គម ជាពិសេសអសុវត្ថិភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ត្រូវចុះពិនិត្យតាមដាន នៅតាមស្រុកមួយចំនួនដែលរងការខូចខាត ដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង។
៤. ត្រូវបន្តត្រួតពិនិត្យ ឱ្យបានហ្មត់ចត់ត្រឹមត្រូវ ហើយជំរុញឲ្យបានល្អចំពោះសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការចាំបាច់ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងទទួលបាននូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំសាមញ្ញលើកទី ៤១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែងនេះក៏បានពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ទៅលើ៖ កិច្ចពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា និងសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងដីកា ស្តីពីការបែងចែកសមាសភាពក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីសាលាខេត្ត ដើម្បីដឹកនាំដំណើរការវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ប្រចាំឆ្នាំ២០២២ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង។ សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត, ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត៕ អត្ថបទ៖ សៅគ្រី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១៩ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី