Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកម្ពុជា ថៃ សម្រួលបណ្ណចេញចូលសិស្សសាលា​ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មួយសប្តាហ៍ម្តង

បានផុស

នៅ

ប៉ោយប៉ែត៖ នគរបាលអន្តោប្រវេសន៍កម្ពុជា និងអន្តោប្រវេសន៍ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីរសៀល​ថ្ងៃទី២វិច្ឆិកា២០២២ ឯកភាពគ្នាប្រថាប់ត្រាចេញចូលឆ្លងព្រំដែនកម្ពុជា ថៃ សម្រាប់សិស្សសាលាជាកូន​អាជីវករខ្មែរផ្សាររោងគ្លឿងប្រទេថៃមួយសប្តាហ៍ម្តងដើម្បីឱ្យកាន់តែងាយស្រួល។ នេះបើតាមការឱ្យដឹងពី​លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ចក្រទ្វារអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឱ្យដឹងទៀតថា ក្រៅពីការសម្របសម្រួលផ្តល់ភាពងាយស្រួលដល់ក្មួយៗជា​សិស្សានុសិស្សចេញ​ចូលឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានទាន់ពេលវេលាកាលពីកន្លងមក លោកបាន​បន្តខិតខំសហការពិភាក្សាជាច្រើនលើកជាមួយខាងអន្តោប្រវេសន៍ថៃ រកវិធីសាស្រ្តយ៉ាងណា​ឱ្យកាន់តែងាយស្រួល​បន្ថែមទៀតដល់អាជីវករខ្មែរនៅផ្សាររោងគ្លឿ ដែលមានកូនៗមករៀនខាងកម្ពុជា។ ជាលទ្ធផលភាគីទាំងពីបានឯកភាព​គ្នាដោយកំណត់ធ្វើការប្តូរកាតថ្មីរបស់សិស្សពីពណ៌ស មកពណ៌លឿងវិញ ដោយបិទលើបណ្ណព្រំដែន​របស់សិស្ស​ឬអាណា​ព្យាបាលរបស់សិស្ស និងប្រថាប់ត្រាចេញចូលមួយសប្តាហ៍ម្តង។មានន័យថា សម្រាប់ការចេញ​ចូលរបស់​សិស្សលែងតម្រូវឱ្យប្រថាប់ត្រារាល់ការចេញចូលដូចមុនទៀតហើយ។

ការឯកភាពនេះបានផ្តល់ប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយការប្រថាប់ត្រាលើសៀវភៅបណ្ណព្រំដែន មិនឱ្យឆាប់អស់ និងមានភាពលឿនមិនចាំបាច់បោះត្រាពេលចេញ និងចូលថែមទាំងចេញចូលមួយថ្ងៃប៉ុន្មានដងក៏បាន។

លោកឧត្តមសេនីយ៍ត្រី បានឱ្យដឹងទៀតថា បែបបទថ្មីដែលភាគីទាំងពីរឯកភាពគ្នា គឺគ្រាន់តែអាណាព្យាបាលយក​កាតចាស់ ដែលបិទនឹងបណ្ណព្រំដែនរបស់ពួកគាត់មកដូរយកកាតពណ៌លឿងវិញ ដែលខាងថៃជាអ្នកធ្វើជូនតែប៉ុណ្ណោះ។

លោកក៏បានបញ្ជក់បន្ថែមទៀតថា រាល់ការចេញចូលរបស់សិស្សសាលា,មន្រ្តីរាជការ,ព្រះសង្ឃ មិនមានការប្រថាប់ត្រា​យកលុយឡើយ។ ដោយឡែកការតវ៉ារបស់អាជីវករ គឺខាងភាគីថៃជាអ្នករិតបន្តឹងលើក្មេងៗដែលមិនមានឯក​សារគ្រប់គាន់តម្រូវឱ្យអាណាព្យាបាលជូនឆ្លងដែនតែប៉ុណ្ណោះ ចំពោះសិស្សានុសិស្សដែលចេញចូលមករៀន​មានឯកសារគ្រប់គាន់ដូចរាល់ដងមិនមានបញ្ហាអ្វីទេ។ អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម