ព័ត៌មានជាតិ
ពលរដ្ឋភាគច្រើនស្នើអាជ្ញាធរ ជួយស្ថាបនាផ្លូវ លូ តែមិនលើកពីបញ្ហាសំរាមទេ ក្នុងវេទិកាសាធារណៈ នៅខណ្ឌមានជ័យ
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅអតីតរោងចក្រស្ព័រវេ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ប្រជាពលរដ្ឋបានស្នើអាជ្ញាធរជួយស្ថាបនាផ្លូវ លូ សុំបើកផ្លូវ បញ្ហាសណ្ដាប់ធ្នាប់ ចរាចរណ៍ បញ្ហាចោរលួចគាស់ផ្ទះ បញ្ហាគ្រឿងញៀន សុំសាងសង់សាលារៀន និងរថយន្តដឹកទំនិញធ្វើឲ្យខូចផ្លូវ។
វេទិកានេះធ្វើឡើងក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានី តំណាងឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ហែម ដារិទ្ធ បានមានប្រសាសន៍លើកឡើងថា ក្នុងវេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើងពីបញ្ហាសំរាម និងអគ្គិសនីទេ នោះមានន័យថា សេវាទាំង ២ នេះ នៅខណ្ឌមានន័យឃើញថា មានលក្ខណៈល្អប្រសើរហើយ។ ចំពោះការលើកឡើងជាសំណួរ សំណូមពរ របស់ប្រជាពលរដ្ឋឲ្យស្ថាបនាផ្លូវ លូនេះ មានពលរដ្ឋចំនួន ១១ នាក់ បានលើកឡើងដោយផ្ទាល់។ បញ្ហានេះ ក្នុងនាមអាជ្ញាធរខណ្ឌ នឹងដោះស្រាយជូនប្រជាពលរដ្ឋទៅតាមការស្នើសុំ គ្រាន់តែផ្លូវខ្លះត្រូវស្ថាបនាមុន និងក្រោយ អាស្រ័យលើថវិកាយើងមាន។
លោក នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌមានជ័យនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណួរ សំណើ សំណូមពរ ដោយផ្ទាល់មាត់ ១៤ នាក់ ក្នុងចំនួននេះ ការស្នើសុំស្ថាបនាផ្លូវ លូ និងស្តារលូ មាន ១១ នាក់ ទៅហើយ។ ចំណែកសំណួរ សំណើ សំណូមពរ ជាលាយលក្ខណ៍អក្សរមានចំនួន ៧៥ ។ ចំពោះសំណួរ សំណើ សំណូមពរទាំងអស់នេះ អាជ្ញាធរ នឹងដោះស្រាយជូនទៅតាមស្ថានភាពជាក់ស្ដែង ដោយការសុំកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ លូ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងដាក់មន្ត្រីជំនាញឲ្យចុះពិនិត្យ និងសិក្សា។ ក្រោយពិនិត្យ និងសិក្សាហើយ នឹងធ្វើរបាយការណ៍ទៅអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យលទ្ធភាពក្នុងស្ថាបនា និងជួសជុល។
លោកបន្តថា នៅភ្នំពេញមានផ្លូវប្រវែងជាង ៣៥០០ គីឡូម៉ែត្រ តែយើងមិនបានជាប់បំណុលគេនោះទេ។ យើងមានលុយ យើងធ្វើ។ ប៉ុន្តែនៅពេលអនាគត យើងនឹងអាចខ្ចីថវិកាគេសម្រាប់គម្រោងធំៗ។
ចំពោះការស្នើសុំសាងសង់សាលារៀន លោក នួន ផារ័ត្ន បញ្ជាក់ថា យើងនឹងបន្តស្នើទៅក្រសួងអប់រំ ដើម្បីពិនិត្យលទ្ធភាពក្នុងការស្ថាបនា។ ចំពោះបញ្ហាសណ្ដាប់ធ្នាប់ ចោរលួចគាស់ផ្ទះ ជនអនាថាសេពគ្រឿងញៀន និងជួញដូរគ្រឿងញៀន លោកស្នើឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌស្ទឹងមានជ័យ ចាត់វិធានការ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង ១ ឆ្នាំ ម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំ ជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ-១៩ យើងមិនបានជួបជុំគ្នាបែបនេះទេ។ តែពេលនេះ យើងបានជួបជុំគ្នាជាធម្មតាឡើងវិញ។ ការជួបជុំគ្នាបែបនេះឡើងវិញ វាមិនមែនកើតឡើងដោយឯកឯងនោះទេ តែវាបានមកពីការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង អភិក្រមផ្ការីក ជូនប្រជាពលរដ្ឋរហូតបើកដំណើរការសេដ្ឋកិច្ចប្រទេសជាធម្មតាឡើងវិញ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ