Connect with us

ព័ត៌មានជាតិ

លោក កៅ គឹមហួន ថា អាមេរិករំពឹងការគាំទ្រពីអាស៊ាន ក្នុងវិបត្តិសង្គ្រាមនៅ អ៊ុយក្រែន

បានផុស

នៅ

លោក កៅ គឹមហួន ប្រតិភូអមនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាមេរិក កំពុងចង់បានការគាំទ្រពីអាស៊ាន លើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ហើយការមកដល់ លោក ចូ បៃដិន នៅរាជធានីភ្នំពេញនា​ពេល​ខាង​មុខ​នេះ គឺផ្តល់សារៈសំខាន់ឱ្យ​អាស៊ាន​ និងកម្ពុជា ក្នុង​នាមជា​ប្រធាន​អាស៊ាន​​ឆ្នាំ​នេះ ក្នុងន័យធ្វើកិច្ចពិភាក្សាស្តីពីការដោះស្រាយ​ប្រឈម​រួម។

អនាគតអគ្គលេខាធិការថ្មីរបស់អាស៊ាន អះអាងបែបនេះ នៅក្នុងកិច្ចពិភាក្សាពិសេសក្រោមប្រធានបទ “ស្វែងយល់ពីកិច្ចប្រជុំកំពូលអាស៊ាន៖ បញ្ហាក្តៅៗ និងដំណោះស្រាយ” ដែលរៀបចំឡើងដោយ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី១២ វិច្ឆិកា សប្តាហ៍ក្រោយនេះ លោកបានឱ្យដឹងថា គឺក្នុងន័យដំឡើងភាពជាដៃគូរវាងអាស៊ាននិងសហរដ្ឋអាមេរិក ទៅជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងក្របខណ្ឌអាស៊ាន។

បើតាមការគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់អំពីបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក សំដៅដល់ការធ្វើយ៉ាណាឱ្យមានគោលជំហរក្នុងការដោះស្រាយបញ្ហារួម។

ទន្ទឹមនឹងនេះ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់​សិក្សា​យុទ្ធសាស្រ្ត នៃ​វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក៏បានលើកឡើងដែរថា អាស៊ាន មិនអាចមិនអើពើចំពោះបញ្ហាដែលកើតមាន ជុំវិញខ្លួននោះទេ ពិសេសគឺបញ្ហាក្នុងតំបន់។

លោកបន្តថា បញ្ហាទាំងនោះទាមទារឱ្យមានការចូលរួមដោះស្រាយជាចាំបាច់ ព្រោះវាអាចផ្តល់ផលប៉ះពាល់ទាំងអាស៊ាន និងពិភពលោក ដែលមានឧទាហរណ៍ជាក់ស្តែង ដូចករណីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ។

លោក កៅ គីមហួន ពន្យល់ថា រាល់កិច្ចប្រជុំសំខាន់ៗ មិនថាសមាជិកណាមួយជាប្រធាននោះទេ វត្តមានថ្នាក់ដឹកនាំកំពូលប្រទេស ទាំងនោះ ជាអ្វីដែលអ្នករៀបចំនិងប្រទេសពាក់ព័ន្ធចង់បាន ព្រោះគឺដើម្បីងាយស្រួលធ្វើសេចក្តី​សម្រេច ​ក្នុងកិច្ចសហប្រតិបត្តិការ​នានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក សាយ សំអាល់
ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១១ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ព្រឹលធ្លាក់ខ្លាំងមិនធ្លាប់មាន វាយប្រហារភាគខាងជើង ប្រទេសជប៉ុន

Sokha Hotels

ព័ត៌មានពេញនិយម