Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន ៥ នឹងត្រូវបញ្ចប់បញ្ហាគ្រាប់មីននៅចុងឆ្នាំ ២០២២

បានផុស

នៅ

ខេត្ត​ចំនួន ៥ រួមមាន ខេត្ត​តាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម និង​ខេត្ត​ស្វាយរៀង ដែល​អង្គភាព​ស៊ីម៉ាក់ ទទួល​ភារកិច្ច​បញ្ចប់​បញ្ហា​គ្រាប់មីន​ក្រោម “គម្រោង​សម្ដេច​តេ​ជោ សម្រាប់​សកម្មភាព​មីន” ក្នុង​ជំហាន​ទី ១ នឹង​ត្រូវ​បញ្ចប់​បញ្ហា​គ្រាប់មីន​នៅ​ចុង​ឆ្នាំ ២០២២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ផេក​ហ្វេសប៊ុក​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​ថា កិច្ច​ប្រតិបត្តិការ​ក្រោម “គម្រោង​សម្ដេច​តេ​ជោ សម្រាប់​សកម្មភាព​មីន” ក្នុង​ជំហាន​ទី ១ អង្គភាព​ស៊ីម៉ាក់ បាន​ទទួល​ភារកិច្ច​បញ្ចប់​បញ្ហា​គ្រាប់មីន​នៅ​ខេត្ត​ចំនួន ៥ គឺ ខេត្ត​តាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម និង​ខេត្ត​ស្វាយរៀង ដែល​ផ្ទៃដី​បញ្ហា​គ្រាប់មីន​សរុប​ជិត ៣,០០០ ហិកតា ហើយ​គិត​មកដល់​ចុងខែ​តុលា ឆ្នាំ ២០២២ នេះ សម្រេច​បាន​ជិត ៨០% នៃ​ផែនការ ជា​គោលដៅ​ខេត្ត​ទាំង ៥ ត្រូវ​បញ្ចប់​បញ្ហា​គ្រាប់មីន​នៅ​ចុង​ឆ្នាំ ២០២២ នេះ។

លោក​បាន​បន្ត​ថា ក្នុង​នោះ​អង្គភាព​បោសសម្អាត​មីន​ភាគ​ខាងត្បូង​បាន​ទទួល​អនុវត្ត​គម្រោង​សម្ដេច​តេ​ជោ សម្រាប់​សកម្មភាព​មីន ក្នុង​ខេត្ត​ចំនួន ០៣ ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​កំពង់ស្ពឺ ដោយ​សម្រេច​លទ្ធផល​រំដោះ​ផ្ទៃដី​ចម្ការ​មីន​ចំនួន​ជាង ១.៧០២ ហិកតា រក​ឃើញ និង​កម្ទេច​ចោល​មីន​ប្រឆាំង​មនុស្ស ៨១៥ គ្រាប់ រក​ឃើញ និង​កម្ទេច​ចោល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ១២០៩ គ្រាប់។

លោក​បាន​បន្ត​ទៀត​ថា ដោយឡែក​សម្រាប់​ខេត្ត​កំពត បាន​រំដោះ​ផ្ទៃដី​ចម្ការ​មីន​ចំនួន​ជាង ៦៦៤ ហិកតា រក​ឃើញ និង​កម្ទេច​ចោល​មីន​ប្រឆាំង​មនុស្ស ៣៨៥ គ្រាប់ រក​ឃើញ និង​កម្ទេច​ចោល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ៤៨៥ គ្រាប់ ហើយ​តាម​ផែនការ​គ្រោងទុក ខេត្ត​កំពត នឹង​បញ្ចប់​ការ​បោស​សម្អាត​មីន​ទាំងស្រុង ត្រឹម​ចុង​ខែ​វិច្ឆិកា ឆ្នាំ ២០២២ ខាង​មុខ​នេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣ នាទីutes មុន

រាជិនីសម្រស់​ប្រទេស ​កូតឌីវ័រ ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ ពី​បវរកញ្ញា​ពិភពលោក

សន្តិសុខសង្គម១៨ នាទីutes មុន

នគរបាលស្រុកសូទ្រនិគម លាងសម្អាតផ្លូវព្រលានយន្តហោះថ្មី ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍

កីឡា១៩ នាទីutes មុន

ការ​ប្រកួត​តេក្វាន់ដូ ITF ​ជើងឯក​អាស៊ីអាគ្នេយ៍​​ ក្រៅ​ពី​ការ​ប្រកួត​នឹង​បង្ហាញ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​

សាលាដំបូងខេត្តសៀមរាប
សន្តិសុខសង្គម២៧ នាទីutes មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ផ្ទេរសំណុំរឿងលោក សម្បតិ កុសល ទៅ ACU ចាត់ការវិញ

សាច់បង្កក
សន្តិសុខសង្គម៤៣ នាទីutes មុន

បង្ក្រាបសាច់បង្កកខូចគុណភាពជិត៣តោនដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម