ព័ត៌មានជាតិ
អភិបាលរងរាជធានីភ្នំពេញ ១ រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នារសៀលនេះ
អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ១ រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឲ្យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ពិធីនេះត្រូវប្រកាសតែងតាំង លោក អ៊ីមរ៉ន ហាស្សាន់ ឋានន្តរស័ក្តិឧត្ដមមន្ត្រីថ្នាក់លេខ ៦ ឲ្យកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ ១ រូបទៀត ក្រោយពីបានប្រកាសឲ្យកាន់តំណែងអភិបាលរងរាជធានីភ្នំពេញចំនួន ៣ រូបរួចមកហើយ កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ ២០២២ កន្លងមកនេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានធ្វើការណែនាំឲ្យ លោក អ៊ីមរ៉ន ហាស្សាន់ ដែលត្រូវបានប្រកាសតែងតាំងជាអភិបាលរងរាជធានីភ្នំពេញថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ សហការឲ្យបានល្អជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង ១៤ និងសង្គមស៊ីវិល ដោយអនុវត្តការងារឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។

លោក ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្ថែមអភិបាលរង ចំនួន ៤ រូបទៀត ដើម្បីបម្រើសង្គមជាតិ និងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តែអភិបាលរង ៣ រូបនោះ យើងបានប្រកាសតែងតាំងរួចហើយ នៅសល់មួយរូបទៀត ត្រូវបានប្រកាសតែងតាំងនាពេលនេះ។ ដូច្នេះទេ សម្រាប់អភិបាលរង ដែលត្រូវបានតែងតាំងថ្មី ត្រូវបំពេញការងារឲ្យបានល្អជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានសោភណភាពស្រស់បំព្រងបន្ថែមទៀត។
បន្ថែមពីនេះទៀត លោក ឡេង វី បានធ្វើការណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ក្នុងសង្គម។ ចំពោះកម្លាំងប្រដាប់អាវុធក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់បទល្មើសនានាឲ្យបានល្អ និងបំផុសប្រជាពលរដ្ឋឲ្យចូលរួមអនុវត្ត ធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។ ដើម្បីឲ្យរាជធានីភ្នំពេញ មានសោភណភាពកាន់តែល្អប្រសើរនោះ លោកស្នើអាជ្ញាធររាជធានី គ្រប់គ្រងសំណង់ឲ្យបានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស បន្តដាំដើមឈើតាមទីសាធារណៈ លើកកម្ពស់បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋ វេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងជំរុញក្រុមហ៊ុន ប្រមូលសំរាមឲ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា គណៈអភិបាលរាជធានីភ្នំពេញ មកដល់ពេលនេះមានចំនួន ១១ រូបហើយ ដែលមានលោក ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានអភិបាលរង ១០ នាក់ទៀត រួមមាន ៖ លោក កើត ឆែ ,លោក មាន ចាន់យ៉ាដា ,លោក ហួត ហៃ ,លោកស្រី កែវ សុខពិសី ,លោក ស៊ុយ សេរិទ្ធ ,លោក នួន ផារ័ត្ន , លោក ឃ្លាំង ហួត , លោក សុខ ពេញវុធ ,លោក ហ៊ុន សុរិទ្ធី និងលោក អ៊ីមរ៉ន ហាស្សាន់ ដែលត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃនេះ៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?