Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ ការរីកចម្រើនសេដ្ឋកិច្ច និងសង្គមធ្វើឱ្យប្រជាជនផ្លាស់ប្តូរពីហូបដើម្បីឆ្អែត មកហូបដើម្បីសុខភាព

បានផុស

នៅ

ម្ហូបអាហារមានសុវត្ថិភាព មានសារសំខាន់ខ្លាំងណាស់ ចំពោះសុខភាព ជីវភាពរស់នៅ និងសុខុមាលភាព​របស់មនុស្សគ្រប់រូប។ ការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ គឺជាកត្តាសំខាន់សម្រាប់ចីរភាពប្រព័ន្ធស្បៀង ការអភិវឌ្ឍមូលធនមនុស្ស និងជាតម្រូវការចាំបាច់ដើម្បីឈានទៅសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងតាមរយៈសុន្ទរកថានៅក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី៩ (៦ វិច្ឆិកា ឆ្នាំ ២០២២) ក្រោមប្រធានបទ«ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខុមាលភាពកាន់តែប្រសើរ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបានថ្លែងបន្តថា ការរីកចម្រើនសេដ្ឋកិច្ច និងសង្គម បានធ្វើឱ្យប្រជាជនផ្លាស់ប្តូររបៀបរបបរស់នៅ និងការហូប​ចុកដោយផ្លាស់ប្តូរពីការហូបដើម្បីឆ្អែត មកហូបដើម្បីសុខភាព ហើយឆ្នាំនេះរាជរដ្ឋាភិបាល​បានសម្រេចជ្រើស​រើសយកប្រធានបទ«អាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែប្រសើរ» ដើម្បីចូលរួមអបអរ​ការប្រកាសឱ្យប្រើ​ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ការប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហាពិភពលោក កាលពីខែមិថុនា កន្លងទៅ។

បើតាមសម្តេចតេជោ យុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារ នឹងត្រូវរៀបចំធ្វើឡើងនៅទូទាំងប្រទេស ដោយផ្តោតលើសកម្មភាពជាច្រើន ដូចជា ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការពង្រឹងសមត្ថភាពបច្ចេកទេស ការរៀបចំគោលការណ៍ណែនាំ បទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារ និងការពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ប្រកបដោយបរិយាប័ន្ន តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ក្នុងនោះ យុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនេះ នឹងត្រូវបន្តធ្វើដូចភ្លៀងរលឹម ដើម្បីផ្សព្វផ្សាយជូនប្រជាជនកកម្ពុជា គ្រប់រូបបានយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃសុវត្ថិភាពម្ហូបអាហារ និងទទួលបានប្ហូបអាហារមាន​សុវត្ថិភាពក្របកដោយអាហារូបត្ថម្ភ ហើយអាជីវកម្មម្ហូបអាហាររបស់យើងត្រូវបានគោរពទៅតាមគោលការណ៍​ណែនាំ​ស្តីពីអនាម័យ សុវត្ថិភាព គុណភាព និងនិរន្តរភាពប្រព័ន្ធផលិតកម្មម្ហូបអាហារ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ស្ថិតក្នុងបរិបទដែលពិភពលោកកំពុងជួបបញ្ហាសន្តិសុខស្បៀង និងថាមពល កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំងបានពង្រឹង​ប្រព័ន្ធស្បៀង​តាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីផលិតនិងផ្គត់ផ្គង់ផលិតផលកសិកម្ម និងម្ហូបអាហារ​ប្រកបដោយគុណភាព និងសុវត្ថិភាពទៅកាន់ទីផ្សារក្នុងតំបន់និងពិភពលោក។ រាជរដ្ឋាភិបាល មានការប្តេជ្ញា​ចិត្តខ្ពស់ដោយឈរលើកត្តាសន្តិភាពនិងស្ថិរភាពនយោបាយ ដែលបង្កើតបាននូវបរិយា​កាសមួយដ៏រឹងមាំ​សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះវិស័យសុវត្ថិភាពម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូប​ត្ថម្ភក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ផ្អែកតាមលទ្ធផលរកឃើញនៃការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ ២០២១-២០២២ បានបង្ហាញថា អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ២៤ភាគរយ មកត្រឹម ១៦ភាគរយ ប៉ុន្តែអត្រា​ស្គមស្គាំងកុមារអាយុក្រោម ៥ឆ្នាំ ហាក់នៅដដែលគឺ ៩.៨ភាគរយ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២១។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ម្ចាស់ក្រុមហ៊ុនសិប្បកម្ម អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា រួមទាំងនៅ​តាមគ្រឹះស្ថានសិក្សា និងរមណីយដ្ឋានទេសចរណ៍ ក៏ដូចជាអ្នកលក់ម្ហូបអាហារតាមដងផ្លូវ ចូលរួមទាំងអស់គ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ ឱ្យមានអនាម័យល្អ មានសុវត្ថិភាព គុណភាពស្របតាមស្តង់ដារបច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម