ព័ត៌មានជាតិ
តើសាលាឧទ្ធរណ៍ប្រចាំតំបន់ទាំង ៤នៅកម្ពុជាមានការទទួលខុសត្រូវការងារដូចម្ដេច?
កាលពីកំឡុងឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត និងដាក់ឲ្យដំណើរការនូវសាលាឧទ្ធរណ៍តំបន់ចំនួន ៣បន្ថែមបន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ។ ការបង្កើតសាលាឧទ្ធរណ៍តំបន់នេះគឺជាប្រវត្តិសាស្រ្តក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយស្របតាមទិសដៅកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ដើម្បីបង្ខិតសេវាយុត្តិធម៌ជិតប្រជាពលរដ្ឋ និងដើម្បីជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅសាលាឧទ្ធរណ៍ភ្នំពេញ។ តើសាលាឧទ្ធរណ៍ប្រចាំតំបន់ទាំង ៤នេះ មានកាតព្វកិច្ច និងការទទួលខុសត្រូវការងារដូចម្ដេច?
១/សាលាឧទ្ធរណ៍ភ្នំពេញ
សាលាឧទ្ធរណ៍ភ្នំពេញគឺមានទីតាំងនៅរាជធានីភ្នំពេញដែលទទួលដោះស្រាយលើបណ្ដឹងឧទ្ធរណ៍របស់ប្រជាពលរដ្ឋសម្រាប់តែរាជធានីភ្នំពេញ និងខេត្តកណ្ដាលប៉ុណ្ណោះ។ សាលាឧទ្ធរណ៍ភ្នំពេញមានលោក សេង ស៊ីវុត្ថា ជាប្រធាន និងលោក អ៊ុក សាវុធ ជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។

២/ សាលាឧទ្ធរណ៍តំបន់បាត់ដំបង
សាលាឧទ្ធរណ៍តំបន់បាត់ដំបងមានទីតាំងនៅខេត្តបាត់ដំបង ដែលគ្របដណ្ដប់ទៅលើការដោះស្រាយបណ្ដឹងឧទ្ធរណ៍របស់ប្រជាពលរដ្ឋសម្រាប់នៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប។ ប្រធានសាលាឧទ្ធរណ៍តំបន់បាត់ដំបងគឺលោក សម ប៊ុនថុន និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់បាត់ដំបងគឺលោក លោក នួន សាន។

៣/ សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ
សាលាឧទ្ធរណ៍តំបន់ព្រះសីហនុមានទីតាំងនៅខេត្តព្រះសីហនុដែលបានគ្របដណ្ដប់ទៅលើការដោះស្រាយបណ្ដឹងឧទ្ធរណ៍របស់ប្រជាពលរដ្ឋសម្រាប់នៅខេត្តតាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពត កោះកុង និងខេត្តកែប។ លោក សុខ កល្យាណ ត្រូវបានប្រកាសឲ្យកាន់តំណែងជាប្រធានសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ ខណៈលោក សរ យសថាវរៈ ជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ។

៤/ សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ
សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ មានទីតាំងនៅខេត្តត្បូងឃ្មុំ ដែលគ្របដណ្ដប់ទៅលើការដោះស្រាយបណ្ដឹងឧទ្ធរណ៍របស់ប្រជាពលរដ្ឋសម្រាប់ខេត្តកំពង់ចាម កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ។ សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំមានលោក ម៉ុង មុនីចរិយា ជាប្រធាន និងលោក ហួត វុទ្ធី ជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម