Connect with us

ព័ត៌មានជាតិ

ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សហការនឹងសហគមន៍កសិកម្មចំនួន៣​ផលិតផ្គត់ផ្គង់ស្រូវចំណីសើម

បានផុស

នៅ

ព្រៃវែង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីចុះហត្ថលេខា ផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្ដីពីការធ្វើផលិតកម្ម និងផ្គត់ផ្គង់ស្រូវចំណីសើម រវាងរោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន និងសហគមន៍​កសិកម្មក្នុងខេត្តព្រៃវែង នៅរសៀលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ខេត្តព្រៃវែងស្ថិត​នៅតំបន់វាលទំនាបទន្លេមេគង្គ ដែលមានផ្ទៃដីដាំដុះសរុប ៣៣៧ ០០០ហិកតា គឺជាខេត្តដែលមាន​សក្តានុពលផលិតកម្មដំណាំស្រូវ ហើយក៏ជាខេត្តផលិតស្រូវបានច្រើនជាងបណ្តាខេត្តនានា​នៅក្នុងព្រះរាជា​ណាចក្រកម្ពុជាផងដែរ ដោយក្នុង១ឆ្នាំៗផលិតបានបរិមាណផលស្រូវ១,៦លានតោន ហើយបរិមាណស្រូវនៅសល់​សម្រាប់នាំចេញជាង១លានតោនក្នុង១ឆ្នាំ។

លោក ប្រធានមន្ទីរ បន្តថា យោងតាមប្រសាសន៍រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការ​អនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ គឺជាយន្តការផ្សារភ្ជាប់រវាងអ្នកផលិត ជាមួយអ្នកទិញ ក្នុងគោល​បំណងធានានូវនិរន្តរភាពនៃការផលិត ដោយផ្អែកលើ គោលការណ៍ឈ្នះទាំងសងខាង ហើយទទួលបាន​ប្រយោជន៍ទាំងអស់គ្នា គឺអ្នកផលិតមានទីផ្សារសម្រាប់លក់ច្បាស់លាស់ និងអ្នកទិញមានផលិតផលសម្រាប់ការកែច្នៃ  ដើម្បីនាំចេញទៅកាន់ទីផ្សារ។

សហគមន៍កសិកម្មចំនួន៣ គឺសហគមន៍កសិកម្មបូព៌ាសែនជ័យ សហគមន៍ពោធិលាស់សែនជ័យ និងសហគមន៍​បាភ្នំមានជ័យ បានចុះកិច្ចសន្យាជាមួយរោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន  ក្នុងការផ្គត់ផ្គង់​ស្រូវចំណីសើម​មានចំនួន០៤កិច្ចសន្យា ក្នុងនោះផ្គត់ផ្គត់ស្រូវចំណីពូជសែនក្រអូបចំនួន០២កិច្ចសន្យា ដែលមានបរិមាណ​ស្រូវចំនួន៨០០តោន និងផ្គត់ផ្គត់ស្រូវចំណីពូជOM5451 ចំនួន០២កិច្ចសន្យា ដែលមាន​បរិមាណស្រូវចំនួន ១ ៨០០ តោន។

ដោយមានការសម្របសម្រួល និងទំនុកចិត្តគ្នា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន បានយល់ព្រមផ្ដល់ទុន​កម្ចីជាធាតុចូល​កសិកម្មមានគ្រាប់ពូជស្រូវ និងជីគីមី ទៅឲ្យសហគមន៍ប្រើប្រើប្រាស់មុន ដែលមានគ្រាប់ពូជស្រូវសែន​ក្រអូបចំនួន៤០តោន គ្រាប់ពូជស្រូវOM 5451 ចំនួន៨៥តោន ជីអ៊ុយរ៉េ១ ៣៥២បាវ និងជីអិនប៉េកា ចំនួន២ ៧០៤បាវ ហើយទុនទាំងអស់នេះនឹងសងវិញនៅពេលប្រមូលផលស្រូវ៕ អត្ថបទ៖​ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សេចក្ដីជូនដំណឹង១៩ នាទីutes មុន

មីជាតិ មោទនភាពផលិតផលខ្មែរ ពង្រីកវិសាលភាពនាំចេញទៅទីផ្សារ ប្រទេសកូរ៉េខាងត្បូង

ព័ត៌មានជាតិ២៤ នាទីutes មុន

លោក ឃួង ស្រេង ៖ ខ្មែរយើង បាន​លើក​កម្ពស់​សិទ្ធិ​សេរីភាព និង​ផ្តល់​តម្លៃ​ដល់​នារី​ តាំង​ពី​សម័យ​បុព្វកាល​មក​ម្ល៉េះ​​

កីឡា៣៨ នាទីutes មុន

​ខ្លី​ ខ្លឹម​ លោក​ ស៊ុផាឆៃ វីរៈភូជុង មិន​ថា​អ្នក​មាន​ ឬអ្នក​ក្រ ស្លាប់​ទៅ​គ្មាន​អាច​យក​អ្វី​ទៅ​បាន​ឡើយ​

ព័ត៌មានជាតិ៥២ នាទីutes មុន

លោក កៅ គឹមហួន៖ អាស៊ានបានធ្វើច្រើនតែអ្វីដែលសំខាន់មីយ៉ាន់ម៉ាត្រូវឆ្លើយតប

សន្តិសុខសង្គម៤ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ៦ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

Sokha Hotels

ព័ត៌មានពេញនិយម