ព័ត៌មានជាតិ
អាជីវករច្រកទ្វារភ្នំដិន៖ ក្រដាស់បង់ពន្ធកំណត់តម្លៃសរសេរផ្សេង ពេលបង់លុយតម្លៃផ្សេង
មិនទាន់មានដំណោះស្រាយណាមួយនៅឡើងទេពីសំណាក់មន្ត្រីគយនៅច្រកទ្វារអន្តរជាតិភ្នំដិន ចំពោះក្រុមអាជីវករដែលទទូចសុំការយោគយល់លើតម្លៃពន្ធដែលពួកគាត់ត្រូវបង់យ៉ាងក្រាសក្រែលនាពេលនេះ។
គិតមកដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រុមអាជីវកររាប់រយនាក់ដែលប្រកបរបរដឹកទំនិញចេញពីប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ នៅមិនទាន់បានទទួលដំណោះស្រាយណាមួយពីមន្ត្រីគយដែលឈរជើងនៅទីតាំងខាងលើនេះនៅឡើយទេ ខណៈករណីនេះបានកើតឡើងជិតកន្លះខែមកហើយ។

ក្រុមអាជីវករលើកឡើងថា ពួកគាត់ត្រូវបង្ខំចិត្តបង់ពន្ធទំនិញដែលដឹកចេញតាមអ្វីដែលមន្ត្រីគយបានកំណត់ បើទោះបីជាតម្លៃថ្លៃជាងនាពេលកន្លងមកមួយគុណនឹង២ គុណនឹង៣ យ៉ាងណាក៏ដោយ ព្រោះពួកគាត់ត្រូវការចំណូលផ្គត់ផ្គង់គ្រួសារ និងបង់ធនាគារ ទោះចំណេញតិចទួចយ៉ាងណាក្តី។ ពួកគាត់បន្ថែមថា រថយន្តកង់៦ លើកមុនបង់ពន្ធទំនិញនៅលើរថយន្តមិនដល់១លានរៀល ឬលើ១លានរៀលតិចតួច តែពេលនេះ ពួកគាត់ត្រូវបង់រហូតដល់៦ ទៅ៧លានរៀលឯណោះ។

ដោយឡែកអាជីវករដែលដឹកទំនិញតាមរម៉ក ឬរថយន្តសាំយ៉ុង គឺមន្ត្រីគយមិនអនុញ្ញាតិឲ្យដឹកដូចមុននោះទេ ធ្វើយ៉ាងណាត្រូវដឹកចេញតាមរយន្តធំៗ ចាប់ពីរថយន្តកង់៦ឡើងទៅ។ អាជីវករម្នាក់លើកឡើងថា ថ្ងៃមុនក្រដាស់ពន្ធដែលគយដាក់មកគាត់ គឺត្រូវបង់១លាន២០ម៉ឺនរៀល តែជាក់ស្តែងពេលបង់លុយគាត់ត្រូវបង់រហូតដល់៦លានរៀលទៅវិញ។គាត់ថា ក្រដាស់ពន្ធកំណត់តម្លៃសរសេរផ្សេង បង់លុយផ្សេង អត់យល់។

ក្រុមអាជីវករសំណូមពរទៅមន្ត្រីគយថ្នាក់លើមេត្តាពិនិត្យលើករណីនេះផង ពិសេសសំណូមពរសូមកុំហាមឃាត់ រឺម៉ក ឬរថយន្តសាំយ៉ុង មិនឲ្យដឹកទំនិញដូចសព្វថ្ងៃនេះអី ព្រោះពួកគាត់គ្មានលុយទិញរថយន្តធំៗមកដឹកនោះទេ។
ពាក់ព័ន្ធនឹងការដំឡើងតម្លៃពន្ធនេះ លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋករខេត្តតាកែវ បានឲ្យដឹងតាមរយៈការហៅទូរស័ព្ទកាលពីរសៀលថ្ងៃទី៣១ ខែតុលា ថា ពិតជាមានការដំឡើងតម្លៃយកពន្ធពីអ្នករកស៊ីដឹកទំនិញចេញពីប្រទេសវៀតណាមមែន ព្រោះនេះជាគោលការណ៍ប្រមូលពន្ធពីអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា៕
អត្ថបទ៖ វីរៈ


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ