ព័ត៌មានជាតិ
ព្រីនស៍ ហូលឌីង គ្រុប ត្រូវបានទទួលស្គាល់ក្នុងចំណោមសាជីវកម្មសកលដែលមានឧត្តមភាពសហករណ៍ទំនួលខុសត្រូវសង្គម នៅក្នុងកម្មវិធីពានរង្វាន់ Global CSR & ESG Awards លើកទី ១៤ នៅឆ្នាំ ២០២២
ព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមហ៊ុនធុរកិច្ចធំជាងគេមួយរបស់ កម្ពុជា មានសេចក្ដីសោមនស្សរីករាយ សូមប្រកាសថា ខ្លួនទទួលបានពានរង្វាន់ចំនួនពីរនៅក្នុងកម្មវិធីពានរង្វាន់ Annual Global CSR & ESG Summit & Awards លើកទី ១៤ ដែលក្នុងនោះមានពានរង្វាន់កម្មវិធីសហគមន៍ល្អបំផុត (Best Community Programme Award) និងពានរង្វាន់ប្រចាំប្រទេសល្អបំផុត(Best Country Award) សម្រាប់ផ្នែកឧត្ដមភាពទំនួលខុសត្រូវសង្គមរួមរបស់សាជីវកម្ម និងការអនុវត្តបរិស្ថាន សង្គម និងអភិបាលកិច្ចដ៏ឆ្នើម (Overall CSR Excellence & ESG Award) នៅកម្ពុជា។
អ្នកទទួលរង្វាន់ផ្សេងទៀតនៅទូទាំងតំបន់អាស៊ានរួមមាន មូលនិធិ Maybank នៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាវៀតណាម និងក្រុមហ៊ុន PT Astra International TBK នៅប្រទេសឥណ្ឌូណេស៊ី។
ពានរង្វាន់ Global CSR & ESG Awards ជាកម្មវិធីស្វែងរកការទទួលស្គាល់គំនិតផ្ដួចផ្ដើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងការអនុវត្តបរិស្ថាន សង្គម និងអភិបាលកិច្ចដ៏ឆ្នើមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំដោយ Pinnacle Group International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ព្រីនស៍ ហូលឌីង គ្រុប ត្រូវបានគេកត់សម្គាល់សម្រាប់ការវិនិយោគដោយមិនមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ចំពេលមានការរីករាលដាល នៃជំងឺកូវីដ-១៩។
លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានថ្លែងថា «ពួកយើងមានកិត្តិយសដែលបានក្លាយជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងសាធារណៈ និងឯកជនដ៏ធំធេង ដើម្បីជួយដល់ការងើបឡើងវិញយ៉ាងឆាប់រហ័ស នៃប្រទេសកម្ពុជាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលយើងបានដាក់ផលប្រយោជន៍របស់បុគ្គលិក និងអតិថិជនរបស់យើងជាអាទិភាពកំពូលក្នុងការជម្នះជំងឺរាតត្បាតនេះ។ យើងបានធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងៗ ហើយនឹងបន្តវិនិយោគឡើងវិញក្នុងវិស័យអប់រំ ថែទាំសុខភាព និងបុព្វហេតុសហគមន៍ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា»។
កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងវិស័យអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជនរបស់កម្ពុជា រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ផ្នែកសប្បុរសធម៌របស់ខ្លួន គឺមូលនិធិព្រីនស៍ ទៅលើផ្នែកទំនួលខុសត្រូវសង្គមរួមរបស់សាជីវកម្មដែលបានធ្វើឲ្យក្រុមហ៊ុនទទួលបានការទទួលស្គាល់សម្រាប់ពានរង្វាន់ថ្នាក់តំបន់ និងអន្តរជាតិរហូតទៅដល់ ១៣ ពានរង្វាន់ ក្នុងឆ្នាំ ២០២២។
ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប គឺជាក្រុមអាជីវកម្មដ៏សំខាន់មួយរបស់កម្ពុជាជាមួយនឹងទ្រព្យសកម្មសរុបក្រោមការគ្រប់គ្រងលើសពី ២ ពាន់លានដុល្លារអាមេរិក លើគម្រោងផ្សេងៗ ក្នុងវិស័យអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន។ នៅចុងឆ្នាំ ២០២២ មូលនិធិព្រីនស៍ ដែលជាផ្នែកសប្បុរសធម៌ នៃគ្រុប គ្រោងនឹងជ្រើសរើសនិស្សិតសម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី លើកទីពីរ ដែលជាផ្នែកមួយ នៃកម្មវិធីអាហារូបករណ៍រយៈពេលប្រាំពីរឆ្នាំ ដែលគាំទ្រនិស្សិតសាកលវិទ្យាល័យចំនួន ៤០០ នាក់ នៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ព្រីនស៍ ហូលឌីង គ្រុប គឺជាក្រុមហ៊ុនធុរកិច្ចដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន។ អាជីវកម្មសំខាន់ៗរបស់ ព្រីនស៍ ហូលឌីង គ្រុប នៅក្នុងប្រទេសកម្ពុជារួមមាន ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ក៏ដូចជា Awesome Global Investment Group។
តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ព្រីនស៍ ហូលឌីង គ្រុប មានប្រមាណជាង ១០០ អាជីវកម្មប្រតិបត្តិនៅក្នុងប្រទេសកម្ពុជាក្នុងការអភិវឌ្ឍអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា អាហារ និងភេសជ្ជៈ និងវិស័យប្រណិតភាព នៃជីវិត។ល។
ដោយប្រើប្រាស់បណ្ដាញអ្នកជំនាញផ្នែកឧស្សាហកម្ម ធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងអាស៊ី ព្រីនស៍ ហូលឌីង គ្រុប បានប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍសម្រាប់រយៈពេលវែងនៅកម្ពុជា។
ព្រីនស៍ ហូលឌីង គ្រុប នឹងបន្តស្វែងរកឱកាសឆ្ពោះទៅមុខទៀត ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា តាមរយៈភាពជាដៃគូ ឬការវិនិយោគផ្ទាល់ទៅក្នុងវិស័យសំខាន់ៗ ដើម្បីធ្វើឲ្យមានភាពប្រសើរឡើងជូនដល់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងស្រុក៕
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ