ព័ត៌មានជាតិ
អភិបាលខណ្ឌទួលគោកបញ្ជាចៅសង្កាត់ចុះបង្ក្រាបទីតាំងឆ្នោតវៀតណាម ដុះស្លែ២ទីកន្លែងក្នុងសង្កាត់ផ្សារដើមគរ
ភ្នំពេញ ៖ អភិបាលខណ្ឌទួលគោកនិងប្រធានគណះបញ្ជាការឯកភាពខណ្ឌទួលគោក លោកឯក ឃុនដឿន នៅរសៀលថ្ងៃទី៤មករា២០២១នេះ បានបញ្ជាឲ្យលោកចៅសង្កាត់ ផ្សារដើមគរ ចុះពិនិត្យនិងបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម ដុះស្លែ២ទីកន្លែងនៅតាមបណ្ដោយផ្លូវលេខ២២៣ស្ថិតនៅផ្ទះមិនដាក់ស្លាកយីហោក្នុងសង្កាត់ផ្សារដើមគរនិងទី២នៅតាមបណ្ដោយផ្លូវលេខ២២០Z កែងផ្លូវលេខ២២៣ស្ថិតនៅផ្ទះលេខ២៨(ខាងក្រោយទីតាំងផ្ទះវីង) ក្នុងសង្កាត់ផ្សារដើមគរ ក្នុងខណ្ឌទួលគោជាបន្ទាន់។

ការបញ្ជារបស់លោកអភិបាលខណ្ឌទួលគោកខាងលើនេះ បានធ្វើឡើងក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅតំបន់នោះថា មានទីតាំងឆ្នោតវៀតណាមដុះស្លែមួយកន្លែងនៅតាមបណ្ដោយផ្លូវលេខ២២០Z កែងផ្លូវលេខ២២៣ ស្ថិតនៅផ្ទះលេខ២៨(ខាងក្រោយទីតាំងផ្ទះវីង)ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកដែលម្ចាស់ទីតាំងកំពុងតែមកលើបើកដំណើរការយ៉ាងរលូនយូរឆ្នាំមកហើយ។ ទី២ទីតាំងភ្នាល់បាល់ដ៏ធំមួយនៅតាមបណ្ដោយផ្លូវលេខ២២៣ស្ថិតនៅផ្ទះមិនដាក់ស្លាកយីហោក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោកម្ចាស់ទីតាំងកំពុងតែបើកដំណើរការយ៉ាងរលូនផ្គើនពីបទរបស់អភិបាលរាជធានីភ្នំពេញ។

ក្នុងនោះដែរ ប្រជាពលរដ្ឋនៅជិតទីតាំងខាងលើសូមសំណូមពរដល់លោកអភិបាលខណ្ឌទួលគោកសូមមានវិធានការចុះបង្ក្រាបទៅលើទីតាំងល្បែងស៊ីសងខាងលើនេះដោយសារតែកូនចៅរបស់ពួកគាត់ចូលលេងយ៉ាងគគ្រឹកគគ្រេងចាញ់លុយអស់ជាច្រើនក្នុងមួយថ្ងៃៗរួមទាំងមហាជនមកពីគ្រប់ទិសទីនាំគ្នាមកចាក់បាល់ខាងលើនេះ។

ប្រជាពលរដ្ឋសង្ឃឹមជឿជាក់ថា លោកអភិបាលខណ្ឌទួលគោកនឹងមានចំណាត់ការទៅលើទីតាំងខាងលើនេះបាន។ ជាមួយគ្នានោះលោកអភិបាលខណ្ឌទួលគោកបានជម្រាបប្រជាពលរដ្ឋថា សូមបងប្អូនជឿជាក់លើអាជ្ញាធរចុះពិតជាផ្ដល់យុត្តិធម៌បងប្អូនដោយចាត់ការទីតាំងខាងលើឲ្យអស់ហើយសូមប្រជាពលរដ្ឋបន្តធ្វើជាភ្នែកជាច្រមុះអាជ្ញាធរបន្តទៀត ដើម្បីមូលដ្ឋានយើងល្អគ្មានល្បែងស៊ីសង៕
ដោយ ៖ ស្រីរ័ត្ន
សូមចុច ៖ បែកធ្លាយ លោក ត្រាំ ជំរុញឲ្យមន្ត្រីរដ្ឋ Georgia រាប់សន្លឹកឆ្នោតឡើងវិញ
សូមចុច ៖នាំគ្នាចូលជ្រកភ្លៀង បែរជាបាក់ដំបូលអគារស្លាប់១៩នាក់




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី