ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ នឹងរៀបចំកម្មវិធីអុំទូក នារសៀលនេះ
អាជ្ញាធរខេត្តកំពង់ធំ ចុះសួរសុខទុក្ខក្រុមកីឡាករ និងផ្ដល់គ្រឿងឧបភោគបរិភោគបន្ថែម ជូនដល់ ក្រុមកីឡាករដែលនឹងចូលរួមកម្មវិធីប្រណាំងទូកថ្នាក់ខេត្ត នៅរសៀលនេះ។

កាលពីព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការីចុះសួរសុខទុក្ខកីឡាករអុំទូក។ ក្នុងឱកាសនោះដែរ លោកលើកឡើងថា កម្មវិធីអុំទូកថ្នាក់ខេត្ត នៅក្នុងខេត្តកំពង់ធំ នឹងប្រារព្ធកម្មវិធីចំនួនពីរថ្ងៃ គឺថ្ងៃទី ៤ និងថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២២។ កម្មវិធីអុំទូកនេះ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ក្រោយពីទឹកជំនន់ត្រូវបានបញ្ចប់ និងដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ដូនតាខ្មែរដែលបានបន្សល់ទុកតាំងពីបុរាណមក។

កម្មវិធីនេះ ទូកចូលរួមប្រកួតសរុបចំនួន ៤២ ទូក មានចំណុះសរុប ១,២៣១ នាក់ មកពីប្រាំបួន ក្រុង ស្រុក ទូទាំងខេត្តកំពង់ធំ។ ក្នុងនោះទូកវែង “ទូក ង” ចំនួន ៥ (ទូកមួង ១), ទូកខ្នាតអន្តរជាតិ ១៦ ទូក, ទូកផ្កាចារ្យមាន ២១ ទូក។ ជាមួយនោះ ក៏មានបាញ់កាំជ្រួច និងបណ្ដែតប្រទីប នៅយប់ថ្ងៃទី ៥ ខែវិច្ឆិកា ផងដែរ។

ក្រុមកីឡាករទូកលើកឡើងផងដែរថា ពួកគាត់ពេញចិត្តក្នុងការចូលប្រណាំង ដើម្បីបង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់។ ជាពិសេស ពួកគាត់ ចូលរួមប្រកួតដោយក្តីរីករាយ និងមានទំនួលខុសត្រូវ។

ទន្ទឹមជាមួយកម្មវិធីប្រណាំងទូកនេះដែរ លោកអភិបាលខេត្តកំពង់ធំ បន្ថែមថា ដើម្បីចូលរួមការពារ និងបង្កើនភាពស៊ាំ នៃជំងឺកូវីដ-១៩ ក្នុងសង្គម រដ្ឋបាលខេត្ត ក៏បានរៀបចំឲ្យមានក្រុមគ្រូពេទ្យចាំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។ ការចាក់ជូននេះ នឹងធ្វើឡើងគ្រប់ដូសទាំងអស់ ទៅតាមដំណាក់កាល នៃថ្ងៃដែលប្រជាពលរដ្ឋគ្រប់រួប ដល់កាលកំណត់ចាក់ដូសបន្ត៕
អត្ថបទ ៖ ឈាង មករា




-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?