ព័ត៌មានជាតិ
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃសមាគមអន្តរធនាគារចិន-អាស៊ាន (“CAIBA”) លើកទី១២ និងកិច្ចប្រជុំយន្ដការសហប្រតិបត្តិការអន្តរធនាគារអាស៊ានបូក៣ (“APTIBCM”)
ភ្នំពេញ ៖ ធនាគារ កាណាឌីយ៉ា និងធនាគារអភិវឌ្ឍន៍ចិន បានធ្វើជាសហប្រធាន កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃសមាគមអន្តរធនាគារចិន-អាស៊ាន (“CAIBA”) លើកទី១២ និងកិច្ចប្រជុំយន្ដការសហប្រតិបត្តិការអន្តរធនាគារអាស៊ានបូក៣ (“APTIBCM”) ឆ្នាំ២០២២ ដែលរៀបចំឡើងរួមគ្នា ដោយផ្ទាល់ និងអនឡាញ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។
កិច្ចប្រជុំនេះក្រោមនេះវត្តមាន លោករ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា, លោក តេង ស៊ីជុន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំអាស៊ាន ព្រមទាំង ថ្នាក់ដឹកនាំនិងអ្នកឯកទេសធនាគារជាង ៤០នាក់ មកពីធនាគារសមាជិក និងធនាគារសង្កេតការណ៍របស់ CAIBA និង APTIBCM។
ថ្លែងទៅកាន់អង្គប្រជុំ លោករ័ត្ន សុវណ្ណនរៈ បានអបអរសាទរចំពោះ CAIBA និង APTIBCM សម្រាប់ការចូលរួមយ៉ាងសកម្មនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសសមាជិករៀងៗខ្លួន។
លោក តេង ស៊ីជុន បានលើកឡើងពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលធ្វើឡើងដោយសមាគមអន្តរធនាគារចិន-អាស៊ាន និងយន្តការសហប្រតិបត្តិការអន្តរធនាគារអាស៊ាន+៣ ដែលបានគាំទ្រយ៉ាងខ្លាំងទៅលើការងើបឡើងវិញរបស់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។
ជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការ និងស្របតាមទិសដៅដែលបានកំណត់ដោយកិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៤ ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្ដ្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលនៃអាស៊ានបូក៣ លើកទី២៥, ធនាគារសមាជិកនៃ CAIBA និង APTIBCM បានចុះហត្ថលេខាលើសេចក្ដីថ្លែងការរួមស្តីពី“ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការផ្សារភ្ជាប់ទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ”។
សេចក្ដីថ្លែងការណ៍រួម បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ធនាគារសមាជិក ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងធនាគារកណ្ដាលរបស់ពួកគេរៀងៗខ្លួន នៅក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩,បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍបៃតងនិងប្រកបដោយនិរន្តរភាព។
នៅក្នុងគោលដៅនេះដែរ ធនាគារសមាជិកក៏បានអះអាងពីការគាំទ្រចំពោះសហគ្រាស និងគម្រោងនានាដែលមានវិសាលភាពថ្នាក់តំបន់ តាមរយៈកិច្ចសហប្រតិបត្តិការដូចជា ឧបករណ៍ផ្ដល់ប្រាក់កម្ចីរួមគ្នា មូលនិធិផ្ដល់ប្រាក់កម្ចី (ពហុរូបិយប័ណ្ណ) ការផ្ដល់ប្រាក់កម្ចីអន្ដរធនាគារ និងការរួមគ្នាផ្សេងទៀតនៃការវិនិយោគ និងការផ្ដល់ប្រាក់កម្ចី។
ក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ”, ធនាគារសមាជិក ក៏ដូចជាធនាគារសង្កេតការណ៍របស់ CAIBA និង APTIBCM បានចូលរួមចែករំលែក និងផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ដ៏មានអត្ថន័យ លើប្រធានបទនានា រួមមាន (១) ការជំរុញហិរញ្ញប្បទានដែលផ្តោតលើបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្រោយសម័យកាលរីករាលដាលនៃជំងឺកូវីដ-១៩, (២) ការជំរុញសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ ដើម្បីពង្រឹងការតភ្ជាប់ទំនាកទំនងហេដ្ឋារចនាសម្ព័ន្ធ, (៣) ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់សហគ្រាសខ្នាតតូច ក្នុងសេដ្ឋកិច្ចក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ និង (៤) ការជំរុញសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈនវានុវត្តន៍ឌីជីថល។
នៅក្នុងកិច្ចប្រជុំនេះ ធនាគារសមាជិកក៏បានគូសបញ្ចាក់ផងដែរ អំពីសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងបរិយាកាសសេដ្ឋកិច្ចប្រកបដោយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។
ជាកិច្ចបញ្ចប់នៃអង្គប្រជុំ ធនាគារ កាណាឌីយ៉ា បានផ្ទេរតួនាទីជាសហប្រធានទៅឱ្យ ធនាគារ PT Bank Mandiri (Persero) TBK នៃសាធារណរដ្ឋឥណ្ឌូនេស៊ី សម្រាប់កិច្ចប្រជុំរបស់ CAIBA និង APTIBCM ឆ្នាំ២០២៣។
សមាគមអន្តរធនាគារចិន-អាស៊ាន (CAIBA) ត្រូវបានបង្កើតឡើងផ្អែកតាមសំណើដែលផ្តួចផ្តើមឡើងដោយសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-ចិន នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១០ នៅទីក្រុងហាណូយ ។ សមាជិករបស់ CAIBA រួមមាន ធនាគារធំៗចំនួន១១ មកពីប្រទេសសមាជិកអាស៊ាន និងប្រទេសចិន មានដូចជា Bank Islam Brunei Darussalam (ប្រ៊ុយណេ) – ធនាគារ កាណាឌីយ៉ា (កម្ពុជា) – Bank Mandiri (ឥណ្ឌូនេស៊ី) – Lao Development Bank (ឡាវ) – CIMB Group (ម៉ាឡេស៊ី) – Bank for Foreign Trade of Myanmar (ភូមា) – Banco De Oro (ហ្វីលីពីន) – DBS (សិង្ហបុរី) – Kasikorn Bank (ថៃ) – BIDV (វៀតណាម) និង China Development Bank (ចិន) ។
យន្ដការសហប្រតិបត្តិការអន្តរធនាគារអាស៊ានបូក៣ (APTIBCM) ត្រូវបានបង្កើតឡើងផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាដោយធនាគារសមាជិកអាស៊ានដែលមានស្រាប់ទាំង ១០ នៃ CAIBA និងធនាគារអភិវឌ្ឍន៍ចិន (CDB) ធនាគារ
ជប៉ុនសម្រាប់សហប្រតិបត្តិការអន្ដរជាតិ(JBIC) និងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) នៅឯកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់ CAIBA នាទីក្រុងបាងកក ប្រទេសថៃ ក្នុងឆ្នាំ ២០១៩៕
ដោយ ៖ រ៉ាវុទ្ធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច