ព័ត៌មានជាតិ
ផ្លូវមួយចំនួនអាចនឹងបិទបណ្ដោះអាសន្នអំឡុងពេលប្រជុំកំពូលអាស៊ាន
ផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញអាចនឹងបិទបណ្ដោះអាសន្នអំឡុងពេលគណៈប្រតិភូជាតិ និងអន្តរជាតិចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ដើម្បីការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់។
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានបានថ្លែងឲ្យដឹង នៅក្នុងវេទិកាស្ដីពីការត្រៀមយកព័ត៌មានជុំវិញកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី ០៤ ខែវិច្ឆិកានេះថា អាជ្ញាធរ កម្លាំងសមត្ថកិច្ចអាចនឹងបិទផ្លូវ ឬស្ពានជ្រោយចង្វាជាបណ្ដោះអាសន្នដែលធ្វើឲ្យស្ទះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋអ្នកដំណើរអាចចៀសបានគួរតែវាងទៅផ្លូវផ្សេងចៀសវាងការកកស្ទះ។
កងកម្លាំងចម្រុះប្រមាណជាង ១ម៉ឺននាក់បានត្រៀមសម្រាប់ការការពារសន្តិសុខនៅពេលកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញនាសប្ដាហ៍ក្រោយនេះ។
លោក សាន សុខសីហា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញប្រាប់ថា «នៅពេលកិច្ចប្រជុំកំពូលអាស៊ាន គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង ២ ៣០០នាក់ ដែលនឹងបែងចែកតាមគោលដៅសំខាន់ៗ ជាពិសេសនៅតាមដងផ្លូវដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់»។
អ្នកនាំពាក្យដដែលរូបនេះបានបញ្ជាក់ថា កម្លាំងរបស់ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ នឹងទទួលខុសត្រូវជួយលើការសម្រួលចរាចរណ៍ការពារសន្តិសុខ សណ្តាប់ ធ្នាប់ និងសុវត្ថិភាពនៅតាមដងផ្លូវ។
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះនៅរាជធានីភ្នំពេញ។
កិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញនឹងមានវត្តមានចូលរួមពីបណ្ដាមេដឹកនាំកំពូលៗនៅលើពិភពលោក ដូចជា៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក លោកនាយករដ្ឋមន្ត្រីកាណាដា លោកនាយករដ្ឋមន្ត្រីចិន និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ