ព័ត៌មានជាតិ
ក្នុងរដូវទឹកជំនន់ ខេត្តបន្ទាយមានជ័យ មានមនុស្សជិត៥០០នាក់ រងគ្រោះដោយពស់ចឹក
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងពិធីសំណេះសំណាល និងចែកស្បៀងអាហារជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋធ្លាប់រងគ្រោះដោយសារទឹកជំនន់ ចាស់ជរា និងជនប្រឈមការលំបាកជីវភាពចំនួន១៧០គ្រួសារថា ចាប់ពីទឹកជំនន់ឡើងរហូតដល់ស្រកវិញ មានករណីពស់ចឹកមនុស្សដល់ទៅ៥០០នាក់ តែក្រុមគ្រូពេទ្យសង្គ្រោះជីវិតទាន់ពុំមានអ្នកស្លាប់ទេ ក្នុងនោះភាគច្រើនប្រភេទពស់ស្រការចាស់ច្រើនជាងគេ។

មូលហេតុដែលជនរងគ្រោះពស់ចឹកហើយមិនស្លាប់ មកពីមន្ទីរពេទ្យមានថ្នាំពស់ចឹកគ្រប់គ្រាន់ និងគេបានដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបានទាន់ពេលផងដែរ ជាងនេះទៅទៀត ដោយសារអ្នកគ្រប់គ្រង និងគ្រូពេទ្យយកចិត្តទុកដាក់សង្គ្រោះព្យាបាលដោយស្មារតីទទួលខុសត្រូវផង។ អំណោយចែកនោះនៅទីតាំងវត្តអម្ពរវ័ន្ត ហៅវត្ត កណ្តាល ភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ កាលពីល្ងាចថ្ងៃទី៤ ខែ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍បន្តទៀតថា ស្បៀងអាហារ ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ពលរដ្ឋធ្លាប់រងគ្រោះដោយសារទឹកជំនន់ ចាស់ជរា និងជនប្រឈមការលំបាកជីវភាពចំនួន១៧០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ។

លោកបានបានបញ្ជាក់ឲ្យដឹងទៀតថា ប្រជាពលរដ្ឋមកទទួលអំណោយនោះមកពីឃុំសឹង្ហ១១០គ្រួសារ និង៦០គ្រួសារមកពីឃុំចង្ហារ ដែលពលរដ្ឋមកពីឃុំចង្ហារទទួលអំណោយជាលើកទី២ និងមកពីឃុំសឹង្ហ ជាលើកទី៤ ក្នុងចំណោមពលរដ្ឋ ខាងលើដែលធ្លាប់រងគ្រោះដោយទឹកជំនន់ គឺមានតែ១៩គ្រួសារ នៅឃុំសឹង្ហ ដែលបានជម្លៀសទៅទីទួលសុវត្ថិភាព ។ លោក អ៊ុំ រាត្រី បានមានប្រសាសន៍បន្តទៀតថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកទាំពីរតែងតែគិតគូរ យកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះផ្សេងមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាលំបាកឡើយ ។

សូមបញ្ជាក់ដែរថា នៅថ្ងៃដដែលនោះដែរ នៅវត្តមង្គលធារាម ភូមិចម្ការចេក ឃុំគយម៉ែង ស្រុកមង្គលបូរី ពលរដ្ឋធ្លាប់រងគ្រោះដោយសារទឹកជំនន់ចាស់ជរា និងជនប្រឈមការលំបាកជីវភាពចំនួន១៥០គ្រួសារ ក៏ទទួលស្បៀងអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ ៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ