ព័ត៌មានជាតិ
៣ចំណុចដែលអាជ្ញាធរខណ្ឌទួលគោកជំរុញឲ្យមន្ត្រីទាំងអស់អនុវត្តឲ្យបានល្អប្រសើរ
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿន បានណែនាំនិង ជំរុញឲ្យអាជ្ញាធរក្រោមឱវាទទាំងអស់យកចិត្តទុកដាក់ ទៅលើការងារ៣ចំណុចសំខាន់ ដែលមានទាំងការងារបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងបន្តការផ្សព្វផ្សាយវេទិកាសាធារណៈនៅក្នុងមូលដ្ឋានប្រជាពលរដ្ឋ។
ការជំរុញបែបនេះ របស់លោកឯក ឃុនដឿន បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧របស់ ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី៣ ក្រោមវត្តមានលោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកនៅសាលាខណ្ឌទួលគោក។
លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា ការងារ៣ដែលយើងត្រូវអនុវត្តចំពោះមុខនេះ ដោយពេលនេះជំងឺកូវីដ-១៩ បាននឹងកំពុងរីករាលដាលនៅឡើយទេ ដូច្នេះទេ តម្រូវឲ្យអាជ្ញាធរមានសមត្ថកិច្ចយើងទាំងអស់ចូលបង្ការទប់ស្កាត់ជម្ងឺនេះ ពិសេសណែនាំនិងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ បន្ថែមពីលើនេះពាក់ព័ន្ធនឹងពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាខាងមុខនេះ ក្នុងនាមអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច យើងត្រូវតែរៀបចំឲ្យបានល្អប្រសើរទាំងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងពិធីបុណ្យនេះ ជាមួយនឹងតាមផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋដាក់ទង់ជាតិដើម្បីអបអរពិធីបុណ្យនេះផងដែរ។
ត្រូវបង្កើតឲ្យមានវេទិកាសាធារណៈដើម្បីចង់ដឹងអំពីសំណូមពរ សំណើរបស់បងប្អូនប្រជាពលរដ្ឋ ថាតើពួកគាត់មានបញ្ហាអ្វី មានកង្វល់អ្វី យើងអាចជួយដោះស្រាយជូនពួកគាត់បានទាន់ពេលវេលាដែលពួកគាត់ចង់បាន៕
ដោយ ៖ ស្រីរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ