ព័ត៌មានជាតិ
មន្ត្រីយោធាជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង ដកកាំភ្លើងវាយសន្តិសុខត្រូវសមត្ថកិច្ចឃាត់ខ្លួន
ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង និងជាមន្ត្រីយោធាម្នាក់ ដែលដកកាំភ្លើងខ្លីពីចង្កេះបញ្ចូលគ្រាប់ រួចវាយទៅលើសន្តិសុខម្នាក់ បណ្ដាលឲ្យរងបួសបែកក្បាលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនសាវែនស្តា។ ចំណែកជនបង្កមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេគ្រាន់តែដឹងថា ជាមន្ត្រីយោធាម្នាក់។

តាមការបង្ហើបបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់មន្ទីរពេទ្យបានហៅជនរងគ្រោះមកសួរនាំ ពេលនោះ ក៏មានការប្រកែកគ្នាបន្តិចបន្តួច។ ភ្លាមនោះជនបង្កបានដកកាំភ្លើងពីចង្កេះបញ្ចូលគ្រាប់និងវាយក្បាលជនរងគ្រោះ បណ្ដាលឲ្យរងរបួសដេកដួលនឹងដីតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងឃាត់ខ្លួនជនបង្កយកទៅសួរនាំ។
គរបញ្ជាក់ថា កាលពីវេលាម៉ោង១២ និង២២នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ មានករណីហិង្សាមួយ នៅមុខមន្ទីរសម្រាកព្យាបាល សុខ ម៉េង ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
រហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងសួរនាំដើម្បី ដឹងពីដំណើររឿង៕
អត្ថបទ ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ