Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ចាត់ទុកវត្តមាន លោក ចូ បៃដិន មក កម្ពុជា បានផ្តល់តម្លៃ និងលើកកម្ពស់​ទំនាក់ទំនងអាមេរិក-កម្ពុជា

បានផុស

នៅ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចាត់​ទុក​វត្តមាន លោក ចូ​បាយ​ឌិន ប្រធានាធិបតី​សហរដ្ឋអាមេរិក មក កម្ពុជា នា​ពេល​ខាង​មុខ​នេះ គឺ​ការ​ផ្តល់​តម្លៃ និង​ជា​ការ​លើកកម្ពស់​នូវ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច សង្ឃឹម​ជឿជាក់​ថា កិច្ច​សហ​ប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ នឹង​បន្ត​រីក​ចម្រើន​ឥត​ឈប់ឈរ។

សម្ដេច​ក្រឡាហោម ស ខេង បាន​លើក​ឡើង​បែបនេះ កាលពី​រសៀល​ថ្ងៃ​ទី ៤ វិច្ឆិកា ខណៈ សម្ដេច បាន​អនុញ្ញាត​ឲ្យ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួង។

នៅ​ក្នុង​ជំនួប​នោះ សម្ដេច​ក្រឡាហោម បាន​ជម្រាប​ជូន​ទូត​អាមេរិក​ថា នា​ពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខ ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រីរាជការ និង​ប្រជាជន​កម្ពុជា នឹង​ទទួល​ស្វាគមន៍​បណ្ដា​ថ្នាក់ដឹកនាំ​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា ក្នុង​នោះ​ក៏​មាន​វត្តមាន​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផង​ដែរ។

ទន្ទឹម​នេះ​ដែរ សម្ដេច​ក្រឡាហោម បាន​ចាត់​ទុក​វត្តមាន​របស់​លោក​ប្រធានាធិបតី ថា មិន​ត្រឹមតែ​ជា​ការ​ផ្តល់​តម្លៃ​លើ​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាស៊ាន រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​ជា​ការ​ផ្តល់​តម្លៃ និង​ជា​ការ​លើកកម្ពស់​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ផង​ដែរ។

សម្ដេច សង្ឃឹម​ជឿជាក់​ថា កិច្ច​សហ​ប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ នឹង​បន្ត​រីក​ចម្រើន​ឥត​ឈប់ឈរ។

ជា​ការ​ឆ្លើយតប លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក បាន​ចូលរួម​អបអរសាទរ​ចំពោះ​កម្ពុជា ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន ហើយ​លោក​ក៏​រំពឹង​ថា នឹង​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នា​ពេល​ខាងមុខនេះ​ផង​ដែរ។

ឯកអគ្គរដ្ឋទូត​អាមេរិក ក៏​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​កម្ពុជា​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ជួយ​សម្របសម្រួល​ដល់​សំណើ​ផ្សេងៗ​ក្នុង​ការ​សម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​សហរដ្ឋអាមេរិក​មកកាន់​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ខាងមុខនេះ។

គួរ​បញ្ជាក់​ថា ប្រទេស​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង ៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូបាយឌិន ប្រមុខ​អង្គការសហប្រជាជាតិ និង​ថ្នាក់ដឹកនាំ​កំពូលៗ មកពី​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ចូលរួម​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម