ព័ត៌មានជាតិ
រដ្ឋបាលរាជធានីក្រើនរំលឹកក្រុមអ្នកតវ៉ាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ត្រូវបញ្ឈប់ការជួបជុំតវ៉ា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា បើរឹងទទឹងនឹងត្រូវទទួលទោស
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការក្រើនរំលឹកដល់ក្រុមអ្នកតវ៉ា អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ត្រូវតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រមូលផ្ដុំជួបជុំតវ៉ា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងអំឡុង ពេលដែលប្រជាពលរដ្ឋកំពុងចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ជាពិសេសនៅពេលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ។

ក្នុងករណីក្រុមអ្នកតវ៉ានៅតែបន្តសកម្មភាពប្រមូលផ្ដុំជួបជុំតវ៉ា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
នេះបើយោងលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ដែលក្នុងលិខិតនេះមានន័យថា៖ ជម្រាបមកលោក លោកស្រី ក្រុមអ្នកតវ៉ាជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏
កម្មវត្ថុ ៖ ស្តីពីការផ្អាកការប្រមូលផ្តុំជួបជុំតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងតាមទីសាធារណៈ របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងកំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ។
យោង ៖ ច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/ ១២០៩/០២៥ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៩។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបលោក/លោកស្រី ក្រុមអ្នកតវ៉ា ជ្រាបថា កន្លងមកក្រុមអ្នកតវ៉ា ដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើការប្រមូលផ្តុំជួបជុំតវ៉ានៅមុខ ក្រុមហ៊ុនណាហ្គាវើលដ៍ទី១ និងទី២ និងតាមទីតាំងសាធារណៈក្រោមហេតុផលវិវាទការងារនោះ បានធ្វើ ឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ទោះបីជាអាជ្ញាធរពាក់ព័ន្ធបានព្យាយាមធ្វើការ សម្របសម្រួល ពន្យល់ណែនាំ និងធ្វើជាអន្តរការីក្នុងការដោះស្រាយវិវាទដោយសន្តិវិធីតាមនិតិវិធីជាច្រើន លើកច្រើនសារយ៉ាងណាក្តី ក្រុមអ្នកតវ៉ានៅតែបដិសេធមិនទទួលយកដំណោះស្រាយនៅឡើយ។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញសូមក្រើនរំលឹកជាថ្មីម្ដងទៀតដល់ក្រុមអ្នកតវ៉ា ត្រូវត បញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រមូលផ្ដុំជួបជុំតវ៉ាចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងអំឡុង ពេលដែលប្រជាពលរដ្ឋកំពុងចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ជាពិសេសនៅពេលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ។
ក្នុងករណីក្រុមអ្នកតវ៉ានៅតែបន្តសកម្មភាពប្រមូលផ្ដុំជួបជុំតវ៉ា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធនានានោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?