Connect with us

ព័ត៌មានជាតិ

ផ្លូវល្បឿនលឿននៅតែទាក់ទាញទេសចរទៅលេងខេត្តព្រះសីហនុទោះត្រូវបង់ថវិកាធ្វើដំណើរ

បានផុស

នៅ

ពលរដ្ឋសម្រុកទៅលេងក្រុងព្រះសីហនុតាមផ្លូវល្បឿនលឿន យ៉ាងច្រើនកុះករ នៅថ្ងៃទី ០៦ ខែ វិច្ឆិកា ទោះបីជាត្រូវចំណាយថវិកា ក្នុងការធ្វើដំណើរក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណើនរថយន្ត និងភ្ញៀវទេសចរធ្វើដំណើរកម្សាន្តទៅខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿនដ៏ច្រើនសន្ធឹកនេះ គឺឆ្លុះបញ្ចាំងអំពីកម្រិតជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ និងសង្គមរីកចម្រើន។

បើតាមរដ្ឋបាលខេត្ត បានលើកឡើងនាពេលថ្មីៗនេះថា កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរ​ការសាកល្បងផ្លូវល្បឿនលឿន​ភ្នំពេញ​-ព្រះសីហនុ រយៈពេល ០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ។

ក្រោយពីបើកដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ពលរដ្ឋខ្មែរភាគច្រើន សុទ្ធតែមានបំណង​ចង់សាកធ្វើដំណើរតាមផ្លូវនេះ ព្រោះកម្ពុជា ទើបតែមានផ្លូវហាយវ៉េល្បឿនលឿនមួយខ្សែនេះប៉ុណ្ណោះ។ ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍតំបន់ឆ្នេរស្រស់ស្អាត និងមានទីតាំងទេសចរណ៍ជាច្រើនទៀត ដែលបានទាក់ចិត្តភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឱ្យទៅកម្សាន្តនៅខេត្តព្រះសីហនុ មានការកើនឡើងជាលំដាប់។

អ្នកលេងបណ្តាញសង្គម ម្នាក់បានបញ្ចេញមតិថា«កម្ពុជាកំពុងតែរីកចំរើនទៅមុខហើយ សុំសរសើរឯកឧត្តម​រដ្ឋមន្រ្តីសាធារណៈការដែលខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាឱ្យល្អប្រសើរឡើងកាន់តែខ្លាំង។ មើលទៅដូចបរទេសណាស់»។

បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ក្នុងរយៈពេល៣១ថ្ងៃ នៃការបើកឱ្យប្រើប្រាស់​សាកល្បង​ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ៤៣៧ ៣៨១គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានចំនួន១៩ករណី (ស្មើនឹង ០,០០៤% បើធៀបទៅនឹងទំហំចរាចរណ៍ដែលបានកត់ត្រា)។

ក្រុមហ៊ុនផ្លូវល្បឿនលឿន មានការបញ្ចុះតម្លៃសេវាចំនួន ២០% រយៈពេលមួយឆ្នាំ ជូនដល់អ្នកធ្វើដំណើរផងដែរ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហានុ មានប្រវែង ១៨៧.០៥គីឡូវម៉ែត ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់​សំរោង​ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

រូបភាព៖ Huy Bunleng

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Sokha Hotels

ព័ត៌មានពេញនិយម