ព័ត៌មានជាតិ
ថ្ងៃឈប់សម្រាក! នៅផ្សារច្បារអំពៅសម្បូរតែអ្នកលក់ ខណៈអ្នកទិញមានតិចតួច
ទិដ្ឋភាពក្នុងផ្សារច្បារអំពៅ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គេសង្កេតឃើញមានតែអ្នកលក់។ ចំណែកឯអ្នកទិញមានតិចបំផុត ព្រោះតែអ្នកធ្លាប់ចូលទិញ ពួកគាត់បានសម្រាកដើរលេងនាថ្ងៃឈប់សម្រាក នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។

តាមការរៀបរាប់ពីអ្នកស្រី ចាន់ ជឿន ជាអាជីវករលក់គ្រឿងទេស ក្នុងផ្សារបន្លែច្បារអំពៅ បាននិយាយថា នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកានេះ នៅក្នុងផ្សារបន្លែសម្បូរតែអ្នកលក់ ហើយបើដឹងថាស្ងាត់ចឹង អ្នកស្រីមិនមកលក់ទេ។ មិនចំពោះតែអាជីវករលក់ដូរ នៅផ្សារច្បារអំពៅដែលស្ងាត់អ្នកទិញ សូម្បីតែផ្សារដទៃទៀត ក៏ស្ងាត់ដែរដោយសម្បូរតែអ្នកលក់ដែរ ព្រោះអ្នកទិញភាគច្រើន បានចេញទៅដើរលេងនៅតាមបណ្ដាខេត្តនានា។

លោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅ បាននិយាយថា មូលហេតុស្ងាត់អ្នកមកទិញ គឺភាគច្រើនអ្នកទិញបានធ្វើដំណើរទៅតាមបណ្តាខេត្ត ព្រោះជាថ្ងៃបុណ្យជាតិដែលត្រូវឈប់សម្រាក។

លោកថា ខុសប្លែកពីថ្ងៃទី ៥ ខែវិច្ឆិកាកន្លងទៅ គឺសម្បូរទៅដោយអ្នកទិញ មកទិញម្ហូបអាហារ និងគ្រឿងទេសយកទៅផ្ទះ សម្រាប់ធ្វើម្ហូបក្រៀមៗយកទៅទទួលទាន ពេលធ្វើដំណើដើរលេងតាមបណ្តាខេត្ត។ ផ្សារភាគច្រើន គឺតែងស្ងប់ស្ងាត់អ្នកមកទិញ ខុសប្លែកថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងចិន សម្បូរអ្នកមកទិញ តែខ្វះអ្នកលក់ទៅវិញ ព្រោះអ្នកលក់ទៅដើរលេងតាមស្រុកកំណើតអស់៕
អត្ថបទ៖ នរា


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព