ព័ត៌មានជាតិ
ត្រៀមជួសជុលផ្លូវជាតិលេខ ៣៣ ពីទីរួមខេត្តកំពតដល់ច្រកទ្វារអន្តរជាតិព្រែកចាក
លោក ជីង គួង ប្រធានមន្ទីរក្រសួងសាធារណការ និងដឹកជញ្ជូនខេត្តកំពត បានឲ្យដឹនៅថ្ងៃទី ៧ ខែវិច្ឆិកាថា កាលពីចុងសប្ដាហ៍នេះ ក្រុមការងារពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំលើកដំបូង ដើម្បីត្រៀមបើកការដ្ឋានជួសជុលផ្លូវជាតិលេខ ៣៣ ពីទីរួមខេត្តកំពតដល់ច្រកទ្វារអន្តរជាតិព្រែកចាក នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នាពេលខាងមុខ។

កិច្ចប្រជុំនោះដឹកនាំដោយលោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនដោយមានការចូលរួមពីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងក្រុមការងារគម្រោងបច្ចេកទេសអនុវត្ត។ នៅក្នុងឱកាសនោះ លោក ប៉ាល់ ចន្ទតារា បានណែនាំឲ្យក្រុមហ៊ុនអនុវត្តគម្រោង ត្រៀមរៀបចំការងារមួយចំនួនឲ្យបានរួចរាល់ពេលជាមុនសិន មុនពេលការបើកការដ្ឋាននឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះ មានការរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ ផ្ទាំងប៉ាណូបង្ហាញការដ្ឋាន ជាពិសេសការជួសជុលថែទាំផ្លូវ កំពុងរងការខូចខាតជាបណ្ដោះអាសន្ន ដើម្បីជៀសវាងការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ ៣៣នេះ។

លោករដ្ឋលេខាធិការក្រសួងសាធារណការ បានសំណូមពរក្រុមការងារគម្រោងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសបន្តទំនាក់ទំនង និងកិច្ចសហការល្អជាមួយគ្នា ដើម្បីធ្វើឲ្យគម្រោងជួលជុលផ្លូវជាតិលេខ ៣៣ ពីទីរួមខេត្តកំពតដល់ច្រកទ្វារអន្តរជាតិព្រែកចាកនេះ ដំណើរការទៅដោយរលូនល្អ ហើយអាចប្រើប្រាស់ផ្លូវនេះបានយូរអង្វែង៕
អត្ថបទ៖ សឹង រ៉ាត



-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង