Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់​ថុល ៖ ផ្លូវជាតិ​លេខ​៣ នឹង​បញ្ចប់​នៅ​ខែកញ្ញា​ខាងមុខ មុន​ការគ្រោងទុក

បានផុស

នៅ

ការ​បញ្ជាក់​របស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានធ្វើ​ឡើង ខណៈ​ដឹកនាំ​គណៈប្រតិភូ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ផ្លូវជាតិ​លេខ​៣ និង​ការដ្ឋាន​សាងសង់​កំពង់ផែ​នៅ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១ ដែល​ការចុះពិនិត្យ​នេះ មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យមើល​គុណភាព និង​វឌ្ឍនភាព​នៃ​ការសាងសង់ ថា​តើ​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក ដែល​បានកំណត់​ដែរ ឬ​យ៉ាងណា ក៏ដូចជា​ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ផ្ដល់​អនុសាសន៍​ដល់​ភាគី​សាងសង់​ផ្លូវ​នេះ សំដៅ​ឱ្យ​ការសាងសង់​ផ្លូវ​កាន់​តែមាន​គុណភាព​ថែមទៀត​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឲ្យដឹងថា ជារួម​ការសាងសង់​ផ្លូវជាតិ​លេខ​៣ សម្រេចបាន​៩០​ភាគរយ​ហើយ គិត​ត្រឹម​ខែមករា ឆ្នាំ​២០២១​នេះ ហើយ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​នៅត្រឹម​ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខ (​មុន​កាលកំណត់​រយៈពេល​មួយឆ្នាំ​) ដោយសារ​មាន​កិច្ចសហការ​ល្អ​រវាង​ភាគី​ពាក់ព័ន្ធ និង​ការខិតខំ​របស់​ក្រុមហ៊ុន​។ លោក​ទេសរដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា ការសាងសង់​ផ្លូវជាតិ​លេខ​៣ គឺ​ត្រូវតែ​អនុវត្តតាម​ស្តង់ដារ​បច្ចេកទេស​សាងសង់ គុណភាព​សំណង់ និង​ស្តង់ដារ​សុវត្ថិភាព ដោយ​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ទាំង​ភ្លើង​សញ្ញា ផ្លាកសញ្ញា គំនូស​សញ្ញា ការបើក​របាំង​សម្រាប់​បត់​ត្រឡប់ក្រោយ (U-Turn) និង​ស្ពាន​អាកាស​ឆ្លងកាត់​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​នៅតាម​ទីតាំង​ចាំបាច់ និង​ស្របតាម​បច្ចេកទេស​ជាដើម ក្នុង​ទិសដៅ រក្សា​បាន​នូវ​ល្បឿន​អតិបរិមា ដែល​បានកំណត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យបាន​កាន់តែច្រើន​តាម ដែល​អាច​ធ្វើបាន​។

បើ​តាម​លោក​ទេសរដ្ឋមន្ត្រី ក្រសួង​គ្រោង​បំពាក់​ជញ្ជីង​លើ​ជញ្ជីង ដែលមាន​ស្រាប់ ដើម្បី​ឱ្យមាន​ស្ថានីយ​ជញ្ជីង​នៅ​សងខាង​ផ្លូវ​ទាំងពីរ សំដៅ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ និង​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នៃ​ច្បាប់​។

​សូម​បញ្ជាក់​ថា គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត ដែល​មាន​ប្រវែង​សរុប​១៣៤,៧៩៦ គីឡូម៉ែត្រ​នេះ ត្រូវបាន​ចែក​ជា​ពីរ​ដំណាក់កាល ដំណាក់កាល​ទី​១ ពី​ចោមចៅ (​ភ្នំពេញ​) ទៅ​បែក​គុ​ស (​ខេត្តតាកែវ​) ប្រវែង​៧០ គីឡូម៉ែត្រ ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២៤,៥​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ​(AC) កម្រាស់​៩​សង់ទីម៉ែត្រ ចែកចេញជា​៤​គន្លង (២​គន្លង​ទៅ​២​គន្លង​មក​) និង​ដំណាក់កាល​ទី​២ ពី​បែក​គុ​ស​ទៅ​ក្រុង​កំពត ប្រវែង​៦៤,៨២៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​AC​កម្រាស់​៧​សង់ទីម៉ែត្រ ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់​១២ ម៉ែត្រ ចែកជា​២​គន្លង​។

គម្រោង​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ​២១៩.៩១១.០០០ ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Corporation) ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់ ក្វាង​ចូ​វ វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់​រយៈពេល​សាងសង់​៤៨​ខែ​។

ជា​មួយ​គ្នា​នេះ​ដែរ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមករា នេះ​លោក​ទេសរដ្ឋមន្ត្រី​បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ពិនិត្យ​វឌ្ឍនភាព​សាងសង់​កំពង់ផែ​ទេសចរណ៍​នៅ​ខេត្តកំពត​ផងដែរ ដែល​កំពុង​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ​៤ ហិកតា ជម្រៅ​៤,៥​ម៉ែត្រ ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​។ បច្ចុប្បន្ន​កំពង់ផែ​នេះ សាងសង់​រួចរាល់​បាន​៤៥ ភាគរយ ហើយ​គ្រោង​បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ​២០២១​នេះ​៕
ដោយ ៖ កោះ​កែវ


សូមចុចអាន ៖ មនុស្ស​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​បែប​ណា​ដែល​សមស្រប​សម្រាប់​តំណែង CEO ?


សូមចុចអាន ៖ អភិបាលស្រុក​សំរោង​ទទួល​ស្គាល់​ថា ពិត​ជាមាន​រថយន្ត​ដឹក​ដី​ធ្វើ​អាជីវកម្ម​ឆ្លងកាត់​បរិវេណ​ប្រាសាទ​សែន​ភូវាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

សម្ដេចធិបតីគាំទ្រឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ បង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្រៀនច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ស្ត្រីជាច្រើននៅស៊ូដង់រងការរំលោភបំពានផ្លូវ ភេទពី​កង​កម្លាំងRSF

ព័ត៌មានជាតិ២៦ នាទី មុន

ក្រសួង​ការងារ​ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​អន្តរក្រសួង ស្តី​ពី “​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា​នៃ​ការធ្វើ​អធិការកិច្ច​អន្ដរក្រសួង​ក្នុង​វិស័យ​កម្មន្ដសាល​” នៅ​តាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ១ ម៉ោង មុន

និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមវេចនំអន្សមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីថែរក្សាប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេ​របប​យោធាមីយ៉ាន់ម៉ា ជំរុញឱ្យកងកម្លាំង​​ប្រឆាំងរដ្ឋប្រហារបោះបង់ការតស៊ូនិងងាក​ចូលចរចា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ចរាចរណ៍៤ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម