ព័ត៌មានជាតិ
អាជ្ញាធរស្រុកបូទុមសាគរ តុបតែងលើកកម្ពស់សោភ័ណ្ឌភាព ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
អាជ្ញាធរស្រុកបូទុមសាគរ ខេត្តកោះកុង បាននាំគ្នាតុបតែងកែលម្អលើកកម្ពស់បរិស្ថាន និងសោភ័ណ្ឌភាព នៅទីតាំងសំខាន់ៗ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប។

មន្រ្តីរដ្ឋបាលសាលាស្រុកបូទូមសាគរ រួមគ្នាកែច្នៃតុបតែងអក្សរខ្ញុំស្រឡាញ់បូទុមសាគរ ការបំពាក់ភ្លើងពណ៌ចម្រុះ បោស សម្អាតនៅក្នុងបរិវេណមុខសាលាស្រុក ជាពិសេស គឺរង្វង់មូលលោកតាព្រឹទ្ធាចារ្យ សាយ ភូថង ដែលទីតាំងមួយបង្កើនការទាក់ទាញភ្ញៀវទេសចរចូលគោរព ព្រមទាំងថតរូបជាអនុស្សាវីរីយ៍។

លោក ខេង គង់ នាយករដ្ឋបាលសាលាស្រុកបូទូមសាគរ បានឲ្យនៅរសៀលថ្ងៃទី ៧ ខែវិច្ឆិកាថា ដោយមានការណែនាំផ្តួចផ្តើមពីលោក ក្រូច បូរីសីហា អភិបាលស្រុក ការរៀបចំបង្កើនសោភ័ណ្ឌភាពរក្សាសណ្តាប់ធ្នាប់រៀបរយល្អបែបនេះ ក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប។

បើតាមលោក ខេង គង់ រដ្ឋបាលស្រុក ក៏បានណែនាំដល់អាជ្ញាធរភូមិ-ឃុំ ធ្វើយ៉ាងបង្កើតកម្មវិធីសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចជានៅឃុំថ្មស មានការប្រណាំងទូកតូចលក្ខណៈប្រពៃណីសាមគ្គីភាពរវាងពលរដ្ឋ និងពលរដ្ឋចំនួន ៣ថ្ងៃ។ រីឯតាមបណ្តាវត្តនានា ក៏មានការរៀបចំពិធីអកអំបុក សំពះព្រះខែ និងបណ្តើតប្រទីប ផងដែរ។

ក្រៅពីតែបណ្តាស្រុក ក្នុងខេត្តកោះកុង នៅក្រុងខេមរភូមិន្ទ មានការៀបចំប្រគុំតន្រ្តី តាំងពិព័រណ៌ស្នាដៃយុវជនសសយក និងលក់ដូរម្ហូបអាហារ ក្នុងន័យឲ្យបរិយាកាសដល់ប្រជាពលរដ្ឋ និងអ្នកទេសចរមកពីគ្រប់រាជធានី-ខេត្ត ចូលរួមបង្កើនភាពសប្បាយរីករាយ ថ្ងៃឈប់សម្រាក៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ