Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំអាជ្ញាធរត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានល្អ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យអាជ្ញាធរ និងសមត្ថកិច្ចនៅតាមបណ្ដារាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ និងអ្នកទេសចរជាតិ-អន្តរជាតិ បានដើរលេងកម្សាន្ដ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរឲ្យដឹងនៅយប់ថ្ងៃទី ៧ ខែវិច្ឆិកាថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ ២០២២ ប្រារព្ធឡើងចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២។

ឆ្នាំ ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកប្រារពព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងរាជធានីភ្នំពេញ ដោយសារកម្ពុជាត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងការទទួលដំណើរទស្សនកិច្ចមេដឹកនាំ មកពីបណ្ដាប្រទេសនានា ជាច្រើន។ ក៏ប៉ុន្តែរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យបណ្ដាខេត្តនានា រៀបចំប្រារពពិធីបុណ្យនេះ នៅតាមខេត្តរៀងៗខ្លួន។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ និងទេសចរបរ​ទេ​ស មានឱកាសបានសប្បាយរីករាយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក តាមបណ្តាខេត្តនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម