ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ ប្រមូលកំប្លោក និងសំរាមនៅតាមមាត់ទន្លេក្បែរសណ្ឋាគារសុខាភ្នំពេញ
អាជ្ញាធររាជធានីភ្នំពេញ បានប្រមូលកំប្លោក និងសំរាមនៅតាមមាត់ទន្លេក្បែរសណ្ឋាគារសុខាភ្នំពេញ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព អនាម័យ បរិស្ថាន ខណៈប្រទេសកម្ពុជា កំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកានេះ បានដឹកនាំក្រុមការងារចម្រុះប្រើប្រាស់ទូក និងកម្មករក្រុមហ៊ុន 800 Super ប្រមូលកំប្លោក និងសំរាមនៅតាមមាត់ទន្លេ ដើម្បីសោភ័ណ្ឌភាព នៅរាជធានីភ្នំពេញ។ ចំណែកឯរដ្ឋបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃអង្គារនេះដែរ ក៏បានបានប្រើប្រាស់រថយន្តបាញ់លាងសម្អាតផ្លូវមាត់ទន្លេ និងជុំវិញសណ្ឋាគារសុខាភ្នំពេញផងដែរ។

សូមជម្រាបថា ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានការចូលរួមពីមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកមួយចំនួនទៀត៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ