Connect with us

ព័ត៌មានជាតិ

​ព្រះរាជាណាចក្រកម្ពុជាប្រារព្ធខួប ៩ វិច្ឆិកា ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប

បានផុស

នៅ

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រកម្ពុជានៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ​ស្តេចយាងជាព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ បុណ្យខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-២០២២ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រារព្ធបុណ្យខួបអនុស្សាវរីយ៍លើកទី៦៩ ក្រោមការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជកាជាន់ខ្ពស់​កម្ពុជាជាច្រើនរូប​មានសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជំរាបថា ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា រម្លឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម