ព័ត៌មានជាតិ
ទីតាំងសំខាន់ ៨ កន្លែង មេដឹកនាំអាស៊ានអាចទៅទស្សនកិច្ច ក្នុងដំណើរមកកម្ពុជា
ខណៈដែលរាជធានីភ្នំពេញត្រៀមទទួលរៀបចំកិច្ចប្រជុំអាស៊ាន ទីតាំងទេសចរណ៍សំខាន់ៗមួយចំនួនអាចនឹងក្លាយជាគោលដៅទស្សនកិច្ចរបស់មេដឹកនាំអាស៊ានមួយចំនួន ក្នុងដំណើរបំពេញការងារនៅប្រទេសកម្ពុជា។
១. ព្រះបរមរាជវាំង

ព្រះបរមរាជវាំងជាគោលដៅ ដែលភ្ញៀវបរទេសភាគច្រើនមិនអាចរំលងបានរួមទាំងថ្នាក់ដឹកនាំបរទេសដែលមកទស្សនកិច្ចនៅកម្ពុជា។ ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយក៏ជាទីប្រថាប់នៃព្រះមហាក្សត្រខ្មែរ។
២. ផ្សារធំថ្មី

ផ្សារធំថ្មីកើតឡើងតាំងពីសម័យអាណានិគមបារាំងមានអាយុកាលជាង ១០០ ឆ្នាំមកដល់ពេលនេះ។ ជាសំណង់បេតិកភណ្ឌ និងលេចធ្លោក្នុងចំណោមសំណង់សំខាន់ទាំង ៣០ នៅរាជធានីភ្នំពេញ។
៣. វាលពិឃាតជើងឯក

វាលពិឃាតជើងឯកមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ នាប៉ែកនិរតីនៃរាជធានីភ្នំពេញ។ ទីតាំងប្រវត្តិសាស្ត្រមួយនេះទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចង់ទៅទស្សនាកន្លែងពិឃាដមនុស្សយ៉ាងព្រៃផ្សៃ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
៤. វិមានឯករាជ្យ

វិមានឯករាជ្យជាអត្តសញ្ញាណនៃរាជធានីភ្នំពេញ ក្រោយកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង។ ការសាងសង់វិមានឯករាជ្យនេះឡើង គឺដើម្បីរំលឹកទៅដល់វីរភាពរបស់បុព្វបុរសខ្មែរ ដែលបានតស៊ូពលីជីវិតក្នុងការដណ្ដើមឯករាជ្យពីបារាំងវិញ។
៥. សារមន្ទីជាតិ

សារមន្ទីរជាតិប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រតាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និងសម័យក្រោយៗមកទៀត។ សារមន្ទីរជាតិកសាងឡើងនៅឆ្នាំ ១៩១៧-១៩២០ ដែលមានទីតាំងជាប់ផ្នែកខាងជើងនៃព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។
៦. ផ្សារទួលទំពួង

ផ្សារទួលទំពូង ដែលបរទេសស្គាល់ផ្សាររុស្សីល្បីល្បាញសម្រាប់អ្នកស្វែងរកវត្ថុបុរាណ និងចំណីអាហារក្នុងស្រុក។ ក្រៅពីនេះក៏មានលក់វត្ថុអនុស្សាវរីយ៍ ដូចជារូបចម្លាក់ គ្រឿងអលង្ការ គ្រឿងមាស សំលៀកបំពាក់ជាដើម។
៧. សារមន្ទីរគុកទួលស្លែង

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬអតីតមន្ទីរសន្ដិសុខ ២១ នេះ ជាកន្លែងឃុំឃាំងសួរចម្លើយ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ និងសម្លាប់មនុស្សក្នុងសម័យខ្មែរក្រហម។ មានរូបថត ហ៊្វីល សំណុំឯកសារសារភាពរបស់ជនរងគ្រោះ សម្ភារៈធ្វើទារុណកម្មត្រូវតាំងបង្ហាញជូនភ្ញៀវទស្សនា។ ក្នុងសារមន្ទីរមានផ្នូរសពជនរងគ្រោះចំនួន ១៤ នាក់ ដែលស្លាប់ចុងក្រោយគេ ក៏ត្រូវបានកប់នៅទីនោះផងដែរ។
៨. វត្តភ្នំ

វត្តភ្នំជាទីសក្តារៈ និងបង្កប់ប្រវត្តិនៃការកកើតរាជធានីភ្នំពេញ ក្រោយពេលព្រះបាទពញាយ៉ាតផ្លាស់ប្តូររាជធានីពីក្រុងអង្គរ។
នៅក្នុងបរិវេណវត្តភ្នំ មានចេតិយធំមួយនៅក្រោយព្រះវិហារ ដែលតម្កល់ព្រះធាតុរបស់ព្រះបាទពញាយ៉ាត និងចេតិយសម្រាប់តម្កល់ព្រះធាតុរបស់ព្រះញាតិវង្សព្រះអង្គ។ នៅក្នុងចេតីយ ក៏នៅមានសល់បដិមាព្រះពុទ្ធនៅសម័យអង្គរផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?