Connect with us

ព័ត៌មានជាតិ

លើស្ពានព្រះមុនីវង្សថ្មី​សម្បូរទៅដោយ​អ្នកស្ទូចត្រីក្នុងពេល​រាត្រី

បានផុស

នៅ

អ្នកធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ​រាជធានីភ្នំពេញ​មានការភ្ញាក់ផ្អើលដោយសារតែឃើញ​មនុស្សឈប់សំចតលើស្ពាន​យ៉ាងត្រៀប​ត្រាតែទីបំផុតទើបដឹងថាពួកឈរស្ទូចត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកធ្វើដំណើរបាននិយាយដូចៗគ្នាថា​ ពួកគាត់បានឃើញមនុស្សឈរត្រៀបត្រា​លើចិញ្ចើម​ស្ពានព្រះ​មុនីវង្សថ្មីដែលដំបូងឡើយនឹកស្មានថា មានមនុស្សលោតទឹកប៉ុន្តែដល់​ពេលឈប់​សាកសួរទៅគួបផ្សំឃើញ​ដងសន្ទូចជាច្រើន​ផងនោះទើប​ដឹងថា​ពួកគាត់ជាអ្នកស្ទូចត្រីសោះ។

តាមការរៀបរាប់ពីប្អូនប្រុស ធន់ វិសាល រស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានប្រាប់ថា ជារៀងរាល់យប់រូបលោក និងមិត្តភក្ដិក្នុងភូមិតែងមកនាំគ្នាស្ទូចត្រីលើស្ពានព្រះមុនីវង្សថ្មីហើយស្ទូចត្រីបានគ្រាន់បើ ទោះជាមិនបានច្រើនក៏បានរួចម្ហូបជាជាងទិញត្រីចិញ្ចឹមតាមផ្សារមកធ្វើម្ហូបហើយជាត្រីទន្លេសុទ្ធសាត។

ក្រៅពីស្ទូចត្រីក៏មានអ្នកធ្វើដំណើរមកនាំគ្នាឈប់មើលការស្ទូចត្រីផងដែរ។ ត្រីដែលស្ទូចបានភាគច្រើនត្រីឆ្លាំងចាប់ពីទំងន់៣ខាំឡើងទៅ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ នាទីutes មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​ការរញ្ជួយដីនៅ​បាងកក​ បង្កការ​ខូច​ខាត​ដល់អាគារជាច្រើនក្នុងក្រុង

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

នៅមីយ៉ាន់ម៉ាឯណោះ រញ្ជួយដីបាក់សាលា សង្កត់សិស្សក្មេងៗ ២០នាក់

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ស្លាប់​មនុស្ស​២០​នាក់​នៅ​វិហារឥស្លាម​នៅ​មីយ៉ាន់ម៉ា ព្រោះ​គ្រោះ​រញ្ជួយដី

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋមន្រ្តីអប់រំ៖ សិស្សអាយុ១៥ ឆ្នាំកំពុងសិក្សាថ្នាក់ទី៧ដល់ទី១០ដោយសារកត្តាចូលរៀនយឺត និងការរៀនត្រួតថា្នក់

Sokha Hotels

ព័ត៌មានពេញនិយម