Connect with us

ព័ត៌មានជាតិ

​រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែនអរគុណកម្ពុជាគាំទ្រឲ្យរុស្ស៊ីបញ្ឈប់សង្គ្រាម​​វិលចូលតុចរចារ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ​ Dmytro Kuleba បានថ្លែងអរគុណ​កម្ពុជា​ដែលបានគាំទ្រ​តាមរយៈ​ការចេញសេចក្ដីថ្លែងការណ៍​រដ្ឋមន្ត្រីការបរទេសអាស៊ាន​បង្ហាញអំពីកង្វល់​ចំពោះស្ថាន​ការដែលកំពុងកើតឡើង​នៅប្រទេសអ៊ុយក្រែន​ និងទាមទារឲ្យបញ្ឈប់​ការប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ជាបន្ទាន់​មករកការចរចារ​បញ្ឈប់សង្គ្រាមផង​ និងធ្វើជាស្ថាបនិកគាំទ្រ​ចំពោះសេចក្ដី​សម្រេច​ចិត្ត​មហាសន្និបាតអង្គការសហប្រជាជាតិ​ដែលពាក់ព័ន្ធនឹងការលុកលុយ​មកលើអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Dmytro Kuleba ​ថ្លែងក្នុងជំនូបពិភាក្សាការងារ​ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា នៅវិមានសន្តិភាព។

​លោក Dmytro Kuleba ថ្លែងផ្ដាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីអ៊ុយក្រែន លោក លោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី (Volodymyr Zelensky) និងសម្ដែងការអបអរសាទរ​ចំពោះ​ខួបឯករាជ្យលើកទី ៦៩ របស់កម្ពុជា និងអបអរដែលកម្ពុជា​ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឃ ក្រោយពីឆ្លងកាត់សង្គ្រាមអស់រយៈ​ពេលជា​ច្រើនទស្សវត្សរ៍។

​ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក Dmytro Kuleba ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតី និងការសាទរចំពោះខួបឯករាជ្យជាតិកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍បន្ថែមថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមការឈ្លានពាន កម្ពុជាយល់ពីអារម្មណ៍របស់ប្រជាជនអ៊ុយក្រែន ជំហររបស់កម្ពុជាលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែនគឺការប្រកាន់ខ្ជាប់នឹងគោរពគោលការណ៍ដែលបានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាប្រឆាំង​និងការឈ្លានពាន ការគំរាមកំហែង ឬការប្រើប្រាស់ហិង្សាមកលើអធិបតេយ្យភាព ដែនដីរបស់ប្រទេសឯករាជ្យមួយ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដី​ពីប្រទេសដ៏ទៃឡើយ ហើយសម្ដេចក៏ជូនពរដល់ប្រទេស និងប្រជាជនអ៊ុយក្រែនទាំងអស់​ឆាប់ទទួលបាននូវសន្តិភាព និងការអភិវឌ្ឍឆាប់ៗមកវិញ៕ ​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម