ព័ត៌មានជាតិ
សត្វដំរីព្រៃ២ហ្វូង ចូលបំផ្លិចបំផ្លាញដំណាំពលរដ្ឋ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ
រតនគិរី ៖ សត្វដំរីព្រៃចំនួន២ហ្វូង ចូលក្នុងឃុំចំនួន២ គឺឃុំប៉ក់ញ៉ៃ និងឃុំយ៉ាទុង ក្នុងស្រុកអូរយ៉ាដាវនៅពេលយប់បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ហើយបានបំផ្លាញផលដំណាំ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ។
លោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងប្រដាប់អាវុធ រួមមាន កម្លាំងសឹករងស្រុក, កម្លាំងនគរបាលស្រុក កម្លាំងនគរបាលស្រុក និងកម្លាំងបរិស្ថានឧទ្យានជាតិអូរយ៉ាដាវ ចុះទៅអន្តរាគមន៍នៅឃុំយ៉ាទុង នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
លោក ស៊ឹម លីន បានឲ្យដឹងថា ហ្វូងសត្វដំរីព្រៃនេះ មានប្រមាណជាង ១៥ក្បាល ដើរចល័តនៅក្នុងឃុំប៉ក់ញ៉ៃ និងឃុំយ៉ាទុង ក្នុងពេលយប់ មានភាពដ៏កាចសាហាវ គឺដើរជួបដំណាំបំផ្លាញដំណាំ, ជួបបាវស្រូវស៊ីស្រូវ, ជួបសម្ភារយកប្រម៉ោយវាយបំផ្លាញចោលផងដែរ។

លោកអភិបាលរងស្រុករូបនេះបានបន្តទៀតថា ហ្វូងដំរីព្រៃក្នុងឧទ្យានជាតិស្រុកអូរយ៉ាដាវ មានប្រហែល៤០ទៅ៥០ក្បាល ហើយសត្វដំរីព្រៃនេះបានដើរដាច់ហ្វូងពីគ្នា។
លោកថា ដោយមានសំណូមពរ ពីប្រជាពលរដ្ឋឲ្យដាក់កងកម្លាំងប្រដាប់អាវុធប្រចាំការ គឺគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សម្រេចដាក់កម្លាំងចំនួន២គោលដៅ គឺភូមិដរតូចចំនួន៤នាក់ និងភូមិខ្វែងចំនួន៤នាក់ (ឃុំយ៉ាទុង) សហការជាមួយកម្លាំងប្រជាពលរដ្ឋ ក្នុងភូមិយាមឃ្លាំមើលហ្វូងសត្វដំរីព្រៃនេះ។

ដោយឡែក តំណាងប្រជាពលរដ្ឋ នៅក្នុងឃុំយ៉ាទុង បានឲ្យដឹងដែរថា រយៈពេល៥ទៅ៦ថ្ងៃនេះ ហ្វូងសត្វដំរីព្រៃ ចូលភូមិពួកគាត់ បានបំផ្លាញខ្ទមចាំចម្ការអស់ចំនួន១០ខ្នង, ស្រូវចំនួន៥៩បាវ, ដើមចន្ទីចំនួន១០ដើម, ម៉ាស៊ីនកាត់ស្មៅ៣គ្រឿង, ម៉ាស៊ីនបាញ់ស្មៅ៤គ្រឿង និងសម្ភារចានឆ្នាំងមួយចំនួនទៀតផងដែរ។

សកម្មភាពហ្វូងសត្វដំរីព្រៃខាងលើនេះ ពួកគាត់សំណូមពរឲ្យសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធកៀងសត្វដំរីទាំងនោះឲ្យ ចូលទៅក្នុងព្រៃធំវិញ ដើម្បីបង្ការហានិភ័យដល់កូនចៅពួកគាត់ ធ្វើដំណើរនៅពេលយប់ដូចជាឈឺស្កាត់, ស្ត្រីឈឺពោះមកមណ្ឌលសុខភាព៕
ដោយ ៖ វុទ្ធឦសាន

សូមចុចអាន ៖ សុបិនឃើញកាសែត អត្ថន័យយ៉ាងម៉េច?
សូមចុចអាន ៖ សូមប្រុងប្រយ័ត្ន ! វីរុសបម្លែងខ្លួនប្រភេទថ្មីមកដល់ប្រទេសជិតខាងកម្ពុជាហើយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី