Connect with us

ព័ត៌មានជាតិ

សត្វ​ដំរីព្រៃ​២​ហ្វូង ចូល​បំផ្លិចបំផ្លាញ​ដំណាំ​ពលរដ្ឋ​ ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​

បានផុស

នៅ

រតនគិរី ​៖ សត្វ​ដំរីព្រៃ​ចំនួន​២​ហ្វូង ចូលក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ប៉ក់​ញ៉ៃ និង​ឃុំ​យ៉ា​ទុង ក្នុងស្រុក​អូរ​យ៉ា​ដាវ​នៅពេល​យប់​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ហើយ​បាន​បំផ្លាញ​ផលដំណាំ នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​នេះ​។

​លោក ស៊ឹម លីន អភិបាលរង​ស្រុក​អូ​រយ៉ា​ដាវ បាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ រួមមាន កម្លាំង​សឹក​រង​ស្រុក​, កម្លាំង​នគរបាល​ស្រុក កម្លាំង​នគរបាល​ស្រុក និង​កម្លាំង​បរិស្ថាន​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ ចុះទៅ​អន្តរាគមន៍​នៅ​ឃុំ​យ៉ា​ទុង នៃ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។

លោក ស៊ឹម លីន បាន​ឲ្យ​ដឹង​ថា ហ្វូង​សត្វ​ដំរីព្រៃ​នេះ មាន​ប្រមាណ​ជាង ១៥​ក្បាល ដើរ​ចល័ត​នៅក្នុង​ឃុំ​ប៉ក់​ញ៉ៃ និង​ឃុំ​យ៉ា​ទុង ក្នុង​ពេលយប់ មាន​ភាព​ដ៏​កាច​សាហាវ គឺ​ដើរ​ជួប​ដំណាំ​បំផ្លាញ​ដំណាំ​, ជួប​បាវស្រូវ​ស៊ី​ស្រូវ​, ជួប​សម្ភារ​យក​ប្រ​ម៉ោ​យ​វាយបំផ្លាញ​ចោល​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលរង​ស្រុក​រូបនេះ​បាន​បន្ត​ទៀត​ថា ហ្វូង​ដំរីព្រៃ​ក្នុង​ឧទ្យាន​ជាតិ​ស្រុក​អូ​រយ៉ា​ដាវ មាន​ប្រហែល​៤០​ទៅ​៥០​ក្បាល ហើយ​សត្វ​ដំរីព្រៃ​នេះ​បាន​ដើរ​ដាច់​ហ្វូង​ពីគ្នា​។​

​លោក​ថា ដោយមាន​សំណូមពរ ពី​ប្រជាពលរដ្ឋ​ឲ្យ​ដាក់​កងកម្លាំងប្រដាប់អាវុធ​ប្រចាំការ គឺ​គណៈបញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក សម្រេច​ដាក់​កម្លាំង​ចំនួន​២​គោលដៅ គឺ​ភូមិ​ដរ​តូច​ចំនួន​៤​នាក់ និង​ភូមិ​ខ្វែង​ចំនួន​៤​នាក់ (​ឃុំ​យ៉ា​ទុង​) សហការ​ជាមួយ​កម្លាំង​ប្រជាពលរដ្ឋ ក្នុងភូមិ​យាម​ឃ្លាំមើល​ហ្វូង​សត្វ​ដំរីព្រៃ​នេះ​។

ដោយឡែក តំណាង​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​យ៉ា​ទុង បាន​ឲ្យ​ដឹង​ដែរ​ថា រយៈពេល​៥​ទៅ​៦​ថ្ងៃនេះ ហ្វូង​សត្វ​ដំរីព្រៃ ចូល​ភូមិ​ពួកគាត់ បាន​បំផ្លាញ​ខ្ទម​ចាំចម្ការ​អស់​ចំនួន​១០​ខ្នង​, ស្រូវ​ចំនួន​៥៩​បាវ​, ដើម​ចន្ទី​ចំនួន​១០​ដើម​, ម៉ាស៊ីន​កាត់​ស្មៅ​៣​គ្រឿង​, ម៉ាស៊ីន​បាញ់​ស្មៅ​៤​គ្រឿង និង​សម្ភារ​ចានឆ្នាំង​មួយចំនួនទៀត​ផងដែរ​។

សកម្មភាព​ហ្វូង​សត្វ​ដំរីព្រៃ​ខាងលើនេះ ពួកគាត់​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​កៀង​សត្វ​ដំរី​ទាំងនោះ​ឲ្យ ចូលទៅក្នុង​ព្រៃធំ​វិញ ដើម្បី​បង្ការ​ហានិភ័យ​ដល់​កូនចៅ​ពួកគាត់ ធ្វើដំណើរ​នៅពេល​យប់​ដូចជា​ឈឺ​ស្កាត់​, ស្ត្រី​ឈឺពោះ​មក​មណ្ឌល​សុខភាព​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

សូមចុចអាន ៖ សុបិន​ឃើញ​កាសែត ​អត្ថន័យ​យ៉ាងម៉េច?

សូមចុចអាន ៖ សូម​ប្រុងប្រយ័ត្ន ! វីរុស​បម្លែង​ខ្លួន​ប្រភេទ​ថ្មី​មក​ដល់​ប្រទេស​ជិត​ខាង​កម្ពុជា​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម