ព័ត៌មានជាតិ
នារីរងគ្រោះ សុំឲ្យតុលាការ ពន្លឿនការដោះស្រាយ លើសំណុំរឿងឆបោក
បាត់ដំបង ៖ នារីរងគ្រោះម្នាក់ ជាអតីតនារីខារ៉ាអូខេ ត្រូវបានស្វាមីអត់ខាន់ស្លាឃុបឃិតគ្នាជាមួយអ្នកមានលុយ យកប្លង់ដីរបស់នាងយកទៅលក់ ក្រោមលេសថា ដាក់បញ្ចាំដោយមិនអស់ការប្រាក់ ដើម្បីយកមកសាងសង់ផ្ទះបង្ហើយ ដោយសារតែនាងមិនយល់អំពីផ្លូវច្បាប់ផង ទើបចាញ់បោក។
នារីរងគ្រោះមានឈ្មោះ សួន ស្រីនាត អាយុ ៣៥ ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយដីលំនៅឋាននេះ នាងបានសន្សំលុយទិញពីលោក ប៉ុល ប៊ុណ្ណារ៉ា និង អ្នកស្រី អ៊ុ ផល្លារី កាលពីអំឡុង ឆ្នាំ២០១៤ ក្នុងតម្លៃ ២២០០០ដុល្លារ ព្រមទាំងបានសាងសង់ផ្ទះអស់ប្រាក់ជាង ៤ម៉ឺនដុល្លារបន្ថែមទៀត ដោយមិនទាន់រួចជាស្ថាពរនៅឡើយ។
នារីរងគ្រោះបាននិយាយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះថា កាលណោះនាងជាស្រីបម្រើនៅក្នុងខារ៉ាអូខេមួយកន្លែង ហើយក៏ត្រូវបានបុរសម្នាក់មកសុំស្រលាញ់ ព្រមទាំងបានរួមរស់នៅជាមួយគ្នារហូតមានកូនស្រីមួយ ជាចំណងដៃ ដោយបុរសរូបនោះមានឈ្មោះ ឈឹម ខាន់ អាយុ ៦៨ ឆ្នាំ រស់នៅភូមិ លោកតាស័ក្តិ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយគេនោះមានប្រពន្ធរួចទៅហើយ។
នាងបានបន្តថា បន្ទាប់ពីមានការខ្វះខាតប្រាក់ដើម្បីបន្តការសាងសង់ផ្ទះ នាងក៏បានយកប្លង់ដីរបស់នាង យកទៅដាក់នៅគ្រឹះស្ថានហិរញ្ញវត្ថុមួយ ក្នុងតម្លៃ ១៧ ០០០ ដុល្លារ ប៉ុន្តែក្រោយមកដោយសារតែដីមានហាងឆេង ស្រាប់តែប្តីរបស់នាងបានមកលួងលោមថា គេមានស្គាល់អ្នកនៅភ្នំពេញ ដោយយកដីទៅដាក់បញ្ចាំមិនគិតការប្រាក់ទេ ហើយអាចដាក់បានរហូតដល់ ១០ម៉ឺនដុល្លារ។
មិនយូរប៉ុន្មានគាត់ក៏នាំឈ្មោះ វិន មួយ ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មកនិយាយចរចាគ្នា ដោយព្រមឲ្យស្វាមីកាន់លុយនាំនាងទៅលោះយកប្លង់ពីហត្ថាកសិករមកវិញ ព្រមទាំងបានឡើងទៅភ្នំពេញ នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៥ ហើយប្តីរបស់នាងប្រាប់ថា ទៅធ្វើកិច្ចសន្យាបញ្ចាំប្លង់ រួចហើយស្អែកឡើងគេក៏នាំនាងមកបាត់ដំបងវិញ ដោយចូលទៅកាន់ មន្ទីរសុរិយោដីខេត្ត ដោយគាត់បានប្រាប់ថា ទៅផ្តិតមេដៃលើលិខិតផ្ទេរកម្មសិទ្ធិបណ្តោះអាសន្ន ដោយសារតែនាងមិនចេះអក្សរ ក៏ចេះតែផ្តិតតាម ទោះបីជានាងសុំឲ្យលោកប្រធានសុរិយោដី អានឲ្យស្តាប់ក៏គេមិនព្រមអានខ្លឹមសារឲ្យស្តាប់ដែរ។ នៅទីបំផុតទើបនាងដឹងថា ប្លង់ដីរបស់នាងដែលមានក្បាលដីលេខ ០២០៣០៣០៤-០៣៨៣ ត្រូវបានប្តីរបស់នាងដាក់បញ្ចាំទៅឲ្យឈ្មោះ វិន មួយ ក្នុងតម្លៃ ៤ ម៉ឺន ដុល្លារ ទៅហើយ ទើបនាងឆាប់រកមេធាវី និងបានដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីទប់ស្កាត់នូវការឃុបឃិតគ្នាលក់ដីរបស់នាង។
រហូតមកទល់នឹងពេលនេះ គឺមានរយៈពេល ៥ ឆ្នាំហើយ ដែលលោកចៅក្រមមិនទាន់បានចាត់ការក្នុងរឿងនេះឲ្យចេញជាផ្លែផ្កា ព្រោះកាលពីមុនសំណុំរឿងនេះត្រូវបានលោកចៅក្រម ធ្ធាំ ប៊ុណ្ណា ជាអ្នកកាន់ ប៉ុន្តែក្រោយពេលផ្លាស់ប្តូរ ត្រូវបានធ្លាក់ទៅលើលោកចៅក្រម ឃី ឆៃ វិញម្តង ដោយគោលបំណងរបស់នាង ប្តឹងសុំឲ្យតុលាការ ចេញសាលក្រមសម្រេច សុំមោឃភាពលិខិតលក់ផ្តាច់ ចុះថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០១៥ សុំចុងចម្លើយប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខៈ ០២០៣០៣០៤-០៣៨៣ ចុះថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១២ មកវិញ និងសុំសងប្រាក់ ១៧០០០ ដុល្លារ។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអះអាងរបស់ ភាគីនារីខាងលើតែប៉ុណ្ណោះ យើងមិនទាន់សុំការបកស្រាយពីភាគីម្ខាងទៀតបាននៅឡើយទេ។ កម្ពុជាថ្មីស្វាគមន៍នឹងរង់ចាំការបកស្រាយបំភ្លឺពីភាគីម្ខាងទៀត៕
ដោយ ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ