Connect with us

ព័ត៌មានជាតិ

​បន្ទាន់​! ខណៈពេលនេះសមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​ ដេញ​ប្រមាញ់​ជន​សង្ស័យ​ដែល​បាញ់​សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល​

បានផុស

នៅ

មណ្ឌលគិរី ៖ នាវេលាម៉ោង៩និង៥០នាទីយប់​​ ថ្ងៃទី៤នេះ សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ ដេញ​តាម​ប្រមាញ់​ជនសង្ស័យ​ ដែលបាញ់​សម្លាប់​នាយរង​ការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាល​រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យដឹងថា ជនសង្ស័យ​បាន​បើក​រថយន្ត​បុក​បារ៉ាស់​ របស់​សមត្ថកិច្ច រួច​រត់​ចូល​ពូន​ក្នុង​ព្រៃ។

ប្រភព​ដដែល​ក៏​បាន​ឲ្យដឹងទៀតថា ខណៈ​ពេល​នេះ​សមត្ថកិច្ច​ចម្រុះ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ និង​ឆែកឆេរ​គ្រប់​តំបន់ ​ដែល​សង្ស័យ​ថា ជនសង្ស័យពូន​លាក់ខ្លួន ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ប្រភព​ក៏​បាន​បន្តថា ចាប់តាំងពី​វេលា​ម៉ោង ៨ យប់​ថ្ងៃទី៤ មករា​នេះ​ កម្លាំង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ មកពី​រាជធានី​ភ្នំពេញ​កំពុង​តាម​ចាប់ ជន​ដៃដល់​ដែល​បាន​បាញ់សម្លាប់​មន្ត្រី​ប៉ូលិស​នៅ​ឯ​រាជធានី​ភ្នំពេញ​ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ ហើយ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ប្រពន្ធ​ដែល​ជា​ឃាតក​រត់​ជា​មួយ​គ្នា​។

សូម​រំលឹក​ផងដែរ​ថា កាល​ពី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​៤៦​នាទី ជនរងគ្រោះ​ឈ្មោះ រ៉េត ស៊ីណែត ជា​នា​យ​រង​ការិយាល័យព្រហ្ម​ទណ្ឌក​ម្រិត​ស្រាល នៃ​ស្នងការ​នគរបាលរាជធានីភ្នំពេញ និង​ឈ្មោះ ង៉ាន់ ភី​លីន ភេ​ទ​ប្រុស អាយុ​២៩ឆ្នាំ បាន​ចេញពី​ហូប​ស៊ុបនៅ​ម្ដុំ​វត្តភ្នំ ដោយ​បើករថយន្ដ​ម៉ាក FORD RAPTER ពណ៌ស បាក់​ស្លាក​លេខ ភ្នំពេញ2BD 3738 តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ពី​កើតមក​លិច។

ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ដ​ម៉ាក​LEXUS RX 300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​2A 4546 បាន​មក​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​។ ពេលនោះ​ជនរងគ្រោះ បាន​បើករថយន្ដ​មក​បាំង​ពី​មុខ​រថយន្ដ​ជន​បង្ក និង​ដក​កាំភ្លើងខ្លីម៉ាក​GLORCK 19 ភ្ជង់​បំណង​មិន​ឲ្យ​បើក​គេចខ្លួន​។ បន្ទាប់មក​ជនបង្ក​ទាំងពីរ​នាក់​ក៏​ចុះ​មក​ចរចា​ជាមួយ​ជនរងគ្រោះ ដោយ​ព្រម​យក​រថយន្ដ​របស់​ជ​ន​រងគ្រោះ​ទៅ​ជួស​ជុល​នៅ​ម្ដុំ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ហើយក៏​បើក​រ​ថយន្ដ​អែប​កៀន​ទាំង​អស់គ្នា​។ ពេល​ដែល​ជន​រងគ្រោះ​និង​ឈ្មោះ ង៉ាន់ ភី​លីន កំពុង​អង្គុយ​មើល​រថយន្ដ​ដែល​ខូចខាត ស្រាប់តែ​ជនបង្ក​ទាំងពីរ​នាក់​ ដក​អាវុធខ្លី​មិន​ចាំ​ម៉ាក ពណ៌​ទឹកប្រាក់ បាញ់​ជនរងគ្រោះ​ពីក្រោយ​ចំនួន​៤​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ ហើយ​ជន​ដៃដល់​ទាំងពីរ​នាក់​ឡើង​ជិះ​រថយ​ន្ដ​គេចខ្លួនបាត់៕
កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម