ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនចាត់ទុកកម្ពុជាជាប្រធានអាស៊ានប្រកបដោយភាពល្អឯកនៅឆ្នាំ២០២២
នៅក្នុងជំនួបទ្វេភាគីជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អែនរីកគេ អេ ម៉ាណាឡូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានអបអរសាទរកម្ពុជា ហើយចាត់ទុក តួនាទីជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២ ប្រកបដោយភាពល្អឯក ខណៈលោក ប្រាក់ សុខុន បានអររគុណហ្វីលីពីនដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា។

លោក ប្រាក់ សុខុន និងលោក ម៉ាណាឡូ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែងប្រកបដោយទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ លោករដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានរម្លឹកអំពីលទ្ធផលប្រកបដោយផ្លែផ្ការបស់កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន កាលពីខែធ្នូ ឆ្នាំមុន និងបានលើកទឹកចិត្តឲ្យអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំនោះ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ភាគីទាំងពីរ ក្នុងការធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្ន។
សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានលើកទឹកចិត្តឲ្យភាគីទាំងពីរ ពន្លឿនការចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា។
ជាមួយគ្នានោះ លោក ប្រាក់ សុខុន បានស្នើភាគីហ្វីលីពីនបង្កើនការនាំចូលអង្ករ និងទាញយកប្រយោជន៍ពីច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលផ្តល់នូវការលើកទឹកចិត្តច្រើនជាងមុន សម្រាប់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងឧស្សាហកម្មកសិ-ម្ហូបអាហារ។

ប្រមុខការទូតទាំងពីរ ក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដោយលោក ប្រាក់ សុខុន បានផ្ដល់យោបល់ឲ្យបង្កើនជើងហោះហើរត្រង់រវាងទីក្រុងម៉ានីល-រាជធានីភ្នំពេញ-ទីក្រុងម៉ានីល និងលទ្ធភាពហោះហើររវាងទីក្រុងសេប៊ូ-សៀមរាប-សេប៊ូ។
ពាក់ព័ន្ធនឹងបញ្ហាបច្ចុប្បន្ន លោក ប្រាក់ សុខុន និងលោក ម៉ាណាឡូ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាពីវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុងឱកាសនោះលោក ម៉ាណាឡូ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ប្រាក់ សុខុន ក្នុងឋានៈប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និង បានបញ្ជាក់ពីការបន្តគាំទ្ររបស់ហ្វីលីពីនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?