ព័ត៌មានជាតិ
ស្វែងយល់អំពីភាពជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២
កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
នៅឆ្នាំ២០២២នេះជាលើកទី៣ នៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា បន្ទាប់ពីកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី១ នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២។

ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២នេះ ក្រោមមូលបទ៖ «អាស៊ាន៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា» ដើម្បីជាការឆ្លើយតបនឹងបញ្ហាប្រឈមដ៏ក្ដៅគគុកនៅក្នុងតំបន់ និងពិភពលោក ដូចជា ៖ វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងជាពិសេសនោះ គឺសង្គ្រាមរុស្ស៊ីឈ្លានពានទៅលើអ៊ុយក្រែន ដែលកំពុងបង្កជាក្ដីព្រួយបារម្ភជាសកល ហើយតម្រូវឲ្យមានដោះស្រាយជាបន្ទាន់។
តាមរយៈមូលបទនេះ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីរបស់អាស៊ាន ក្នុងការរួបរួមជាសហគមន៍តែមួយ និងប្រកប ដោយឆន្ទៈនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការដោះស្រាយ និងជំនះបញ្ហាប្រឈមដែលកំពុងប្រឈមនៅក្នុងតំបន់។ «ភាពរួបរួម» បានសង្កត់ធ្ងន់លើវិធីសាស្រ្តតម្រង់ទិសសកម្មភាពរបស់អាស៊ាន ផ្អែកលើការបើកចំហប្រកប ដោយភាពជំនឿ សាមគ្គីភាពល្អ និងភាពសុខដុមរមនានៅក្នុងគ្រួសារអាស៊ាន។

មួយវិញទៀតនោះ ក្រោមមូលបទ «អាស៊ាន៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា» នេះដែរ កម្ពុជា ក៏មានកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន ដើម្បីឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន ប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាព និងវិបុលភាព។ ជាមួយគ្នានេះ កម្ពុជា បានគាំទ្រការចូលរួមរបស់អាស៊ានជាមួយនឹងការឆ្លើយតបក្នុងតំបន់ និងពិភពលោក ឲ្យកាន់តែទូលំទូលាយចំពោះផលប៉ះពាល់ និងភាពមិនច្បាស់លាស់ដែលបណ្តាលមកពីបញ្ហាប្រឈមទាំងនៅក្នុងតំបន់ និងពិភពលោក។
ដោយឈរលើសមិទ្ធផលនៃការធ្វើជាប្រធានមុនៗ កម្ពុជា នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីសម្រេចបាននូវកិច្ចការសំខាន់ៗរបស់អាស៊ាន ពិសេសក្នុងការពន្លឿនដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និងបរិយាប័ន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ«ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ»។ ក្នុងស្មារតីនេះ កម្ពុជា បានគូសរំលេចពីអាទិភាពការងារមួយចំនួនសម្រាប់ឆ្នាំ២០២២ ដូចខាងក្រោម៖

ទី១. សសរស្តម្ភនយោបាយ និងសន្តិសុខ៖ កម្ពុជានឹងយកចិត្តទុកដាក់ពង្រឹងមជ្ឈភាពអាស៊ាន និងឯកភាពអាស៊ាន ទាំងក្នុងយន្តការតំបន់ និងទាំងកិច្ចសហប្រតិបតិ្តការជាមួយដៃគូខាងក្រៅ ដោយឈរលើមាគ៌ា និងគោលការណ៍របស់អាស៊ាន ។
ទី២. សសរស្តម្ភសេដ្ឋកិច្ច៖ កម្ពុជានឹងជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់គំនិតផ្តួចផ្តើម និងវិធានការ ដែលបានឯកភាពគ្នា និងទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីស្ដារឡើងវិញនូវកំណើនសេដ្ឋកិច្ចឲ្យបានឆាប់។ ជាមួយគ្នានេះ ដើម្បីធានាឲ្យអាស៊ាននៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយភាពទាក់ទាញ និងជីវភាព។
ទី៣. សសរស្តម្ភសង្គម-វប្បធម៌៖ កម្ពុជានឹងជំរុញការអភិវឌ្ឍធនធានមនុស្សឲ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួមរបស់ស្ត្រី និងយុវជន នៅក្នុងការរក្សា និងកសាងសន្ដិភាព និងការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយបរិយាប័ន្នផងដែរ។
សរុបជារួម កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងបន្តកៀរគរការគាំទ្រ និងកិច្ចសហប្រតិបតិ្តការ ដើម្បីសម្រេចគោលដៅនៃការកសាងសហគមន៍អាស៊ានទាំងបី តាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ ទន្ទឹមនេះ កម្ពុជា ក៏នឹងជំរុញផងដែរនូវដំណើរការរៀបចំទស្សនវិស័យសហគមន៍អាស៊ានសម្រាប់រយៈពេលក្រោយឆ្នាំ២០២៥៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ