Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរីមានភ្ញៀវទេសចរជិត ២ ម៉ឺននាក់ មកលេងកម្សាន្ត ៣ ថ្ងៃ នៃពិធីបុណ្យអុំទូកឆ្នាំ ២០២២

បានផុស

នៅ

លោក ង៉ែត ពិទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា រយៈពេល ៣ ថ្ងៃ នៃ​ពិធីបុណ្យ​អុំទូក (៧.៨.៩ ខែ​វិច្ឆិកា ឆ្នាំ ២០២២) ភ្ញៀវ​ទេសចរ​ជាច្រើន​បាន​មកលេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​រតនគីរី កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ ពោល រយៈពេល ៣ ថ្ងៃនេះ មាន​ភ្ញៀវ​សរុប​ចំនួន ១៩,១២៨ នាក់ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ ១៩,០៧៥ នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៥៣ នាក់។ ចំនួន​នេះ​កើន​ឡើង ៦.៣៩% ក្នុង​នោះ​ភ្ញៀវ​ជាតិ​កើន​ឡើង ៦.៣៧% ភ្ញៀវ​អន្តរជាតិ​កើន​ឡើង​១២.៧៧% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០២១ ភ្ញៀវ​ជាតិ​មាន​ត្រឹមតែ ១៧,៩៧៩ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ែត ពិទូ បាន​សម្ដែង​នូវ​មោទនភាព នៃ​ការ​កើន​ឡើង​ភ្ញៀវ​ទេសចរ​ឆ្នាំនេះ ដោយ​ការ​កើន​ឡើង​នេះ កើត​ចេញពី​ការ​គិតគូរ​យកចិត្តទុកដាក់​ពី​សំណាក់​លោក ញ៉ែម សំអឿន អភិបាលខេត្ត។

ជាក់ស្ដែង​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ក្នុង​អំឡុង​ពេល​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល ៣ ថ្ងៃនេះ ( ថ្ងៃ​ទី ៧.៨.៩ ខែ​វិច្ឆិកា ឆ្នាំ ២០២២) លោក​បាន​ធ្វើការ​ណែនាំ​ឲ្យ​មន្ត្រីរាជការ​សម្អាត​តាម​មន្ទីរ​អង្គភាព ទី​សាធារណៈ និង​តំបន់​រមណីយដ្ឋាន​នានា។

ដោយឡែក​សោភ័ណភាព​លម្អ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​បាន​លុង បាន​រំលេច​ទៅ​ដោយ​ភ្លើងពណ៌​ចម្រុះ​គ្រប់​ទីកន្លែង មើល​ទៅ​គួរ​ឲ្យ​ចង់​គយគន់ និង​ទាក់ទាញ​មែនទែន។ ទន្ទឹម​នោះ លោក​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង​,​ស្រុក ទាំង ៩ ត្រូវ​ការពារ​សុវត្ថិភាព និង​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ អុំទូក អកអំបុក តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ផង​ដែរ៕

អត្ថបទ ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម