Connect with us

ព័ត៌មានជាតិ

៤៥ឆ្នាំ នៃខួប​អាពាហ៍ពិពាហ៍​របស់ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

បានផុស

នៅ

ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​គម្រប់​ខួប ៤៥​ឆ្នាំ​របស់​សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​ឆ្លង​កាត់​ព្យុះភ្លៀង​ នៃ​សម័យ​សង្គ្រាម​ខ្មៅ​ងងឹត ដែល​លោក​ទាំង​ពីរ​បាន​តស៊ូ​ទម្រាំ​មាន​ថ្ងៃ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បង្ហោះ​លើ​គណនី​ផ្ទាល់​របស់​សម្ដេច​តេជោ បាន​ឲ្យ​ដឹង​ថា ថ្ងៃនេះ​ គឺជា​ខួប​អាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ របស់សម្ដេច (៥​មករា​១៩៧៦-៥​មករា​២០២១)​។ សម្ដេចបានលើកឡើងថា សម្ដេចតែងតែ​គិតថា ​អ្វី​ដែល​សម្ដេច​​ និង​ភរិយា ​បាន​ឆ្លងកាត់​ក្នុងសម័យ​សង្គ្រាម​ គឺ​ពុំ​គួរឲ្យ​ជឿថា ​អាចមាន​ជីវិត​រហូតមក​ដល់​សព្វថ្ងៃ​នេះឡើយ​។ ជីវិត​យុទ្ធជន​ក្នុង​ភ្លើងសង្គ្រាម ពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​យើង​ត្រូវ​តស៊ូ​ផ្ដួលរំលំ​ដោយ​យក​ជីវិត​ធ្វើ​ដើមទុន គឺ​មិនមែនជា​រឿង​សាមញ្ញ​នោះឡើយ​។ ជីវិត​ប្តី​ប្រពន្ធ​បន្ទាប់ពី​រៀបការ​គ្មានទេ​ដែល​ហៅថា​សេចក្តីសុខ​។ សម្ដេចតេជោ បានលើកឡើងថាបាន​ស្លាប់​កូន​ទី​១​ និង​បែក​គ្នា ​ក្នុង​ពេល​កូន​ទី​២​នៅក្នុង​ផ្ទៃ​ម្តាយ​៥​ខែ រហូត​ជួបគ្នា​ជាថ្មី ដែល​កូនប្រុស​បង (​ម៉ា​ណែ​ត​) ហៅ​សម្ដេច​ថា ​ពូ​អស់​រយៈពេល​២​ខែ​។ ទាំងនេះ​គឺ​សុទ្ធតែ​រឿងរ៉ាវ​មិន​គ្រាន់តែ​សម្រាប់​សម្ដេច និង​ភរិយា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​រឿងរ៉ាវ​ដែល​បាន​កើតឡើង​សម្រាប់​ប្រជាជន​កម្ពុជា ​ទូទាំង​ប្រទេស​ដែល​បាន​ឆ្លងកាត់​ក្នុង​សម័យ​នោះ​ផង ដែរ​។ “​ទុក្ខ​ស្រី​ប្តី​ព្រាត់​” បានធ្វើឲ្យ​សម្ដេច និង​ភរិយា​ស្រក់​ទឹកភ្នែក​រាប់លាន​ដំណក់​។ ប៉ុន្តែ​ទឹកភ្នែក​នេះ​ គឺ​បាន​នាំមក​នូវ​ការរស់រានមានជីវិត​សម្រាប់​ប្រជាជន​ទូទាំងប្រទេស រាប់ទាំង​ក្រុមគ្រួសារ​សម្ដេច​ដែរ​។

សម្ដេចតេជោ មានប្រសាសន៍ទៀតថា ចាប់ផ្តើម​ពី​ប្តី​ប្រពន្ធ​ដ៏​កម្សត់​វ័យក្មេង​២​នាក់ រហូតមកដល់​ពេលនេះ​សម្ដេចមានកូន និង​ចៅ​យ៉ាងច្រើន ប៉ុន្តែ​នៅតែ​ចងចាំ​ជានិច្ច​ចំពោះ​ជីវិត​តស៊ូ​ដ៏​លំបាក​បំផុត​របស់សម្ដេច ​និង​ភរិយា​ជាទី​ស្រឡាញ់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ នាទីutes មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ៥១ នាទីutes មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទីបំផុត! លោក ឌួង ឆាយ ប្រគល់កូនស្រី ទៅឲ្យអតីតភរិយា តាមកាលកំណត់របស់អាជ្ញាសាលា

យឹម តាស្រង់
ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ចុះពិនិត្យស្ថានភាពនៅ«ម២» ដើម្បីត្រៀមឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះជាប់ឃុំ និងកូនឱ្យចំគោលដៅ

Sokha Hotels

ព័ត៌មានពេញនិយម