Connect with us

ព័ត៌មានជាតិ

បុណ្យអុំទូក ៣ ថ្ងៃ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជិត ១០ ម៉ឺននាក់​

បានផុស

នៅ

នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ រយៈពេល ៣ ថ្ងៃ ដែល​ជា​ថ្ងៃ​ឈប់សម្រាក​របស់​មន្ត្រីរាជការ ខេត្ត​បាត់ដំបង បាន​ទទួល​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត ចំនួន​ជិត ១ សែន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា ចាប់​តាំងពី​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ ២០២២ កន្លង​ទៅ​ថ្មីៗ​នេះ គឺជា​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក អកអំបុក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ ដែល​ជា​ប្រពៃណី​ខ្មែរ​តាំងពី​យូរលង់​ណាស់​មក​ហើយ ដូច្នេះ​គ្រប់​មន្ត្រីរាជការ និង​ក្រុមហ៊ុន​ឯកជន​ធំៗ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក។ ហេតុដូច្នេះ​ហើយ​ទើប​គេ​សង្គេត​ឃើញ​ថា មាន​មនុស្សម្នា​ជាច្រើន បាន​នាំគ្នា​ដើរ​កម្សាន្ត​ទៅ​គ្រប់​ច្រកល្ហក។

ជាក់ស្ដែង​នៅ​តាម​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​ក្នុង​ខេត្ត​បាត់ដំបង ក៏​មាន​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​កុះករ​ចូល​ទៅ​កម្សាន្ត​ផង​ដែរ ព្រោះ​នៅ​ក្នុង​ខេត្ត​ទាំងមូល មាន​តំបន់​កម្សាន្ត​រាប់មិនអស់ ដែល​ភាគច្រើន​ជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ពិតៗ​តែម្ដង។

លោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត បាន​បញ្ជាក់​អំពី​តួលេខ នៃ​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី ៩ វិច្ឆិកា គឺ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ៩៨.៣៨៨ នាក់ ភ្ញៀវ​ទេសចរ​អន្តរជាតិ (​ទេសចរ​ផ្ទៃក្នុង) ២៦៧ នាក់ ចំនួន​ភ្ញៀវ​ទេសចរ​សរុប ៩៨.៦៥៥ នាក់។ ប៉ុន្តែ​ទោះបីជា​ភ្ញៀវ​ទេសចរ​មាន​ចំនួន​តិច ឬ​ច្រើន​ក៏ដោយ ក៏​មន្ត្រី​របស់​លោក នៅ​តែ​បន្ត​ការ​ណែនាំ​ដល់​ម្ចាស់​រមណីយដ្ឋាន​ទាំងអស់ ត្រូវ​បង្កើន​នូវ​ការ​ប្រុងប្រយ័ត្ន​ជានិច្ច​អំពី​ជំងឺ​កូវីដ-១៩៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម