Connect with us

ព័ត៌មានជាតិ

កម្ពុជា ប្តេជ្ញាជាមួយដៃគូសន្ទនាដឹកនាំ​សេដ្ឋកិច្ចអាស៊ានឆ្ពោះ​ទៅរកភាពរឹងមាំ

បានផុស

នៅ

ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២ កម្ពុជា ផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន។ កម្ពុជា បានប្តេជ្ញាចិត្តសហការជិតស្និទ្ធរួមគ្នាជាមួយប្រទេសសមាជិកអាស៊ាន និងដៃគូ​សន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពរឹងមាំ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់។ នេះគឺជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុង​ពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច ណិងវិនិយោគអាស៊ាន ឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ មានប្រសាសន៍ថា ជិតបីឆ្នាំមកនេះ អាស៊ានបានខិតខំរួមគ្នាឥតស្រាកស្រាន្ត ក្នុងការដាក់​ចេញវិធានគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ កាត់បន្ថយផល​ប៉ះពាល់មកលើសង្គមសេដ្ឋកិច្ច ជាពិសេសបានដាក់ចេញនូវ«ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញ​គ្រប់ជ្រុង​ជ្រោយរបស់អាស៊ាន»(ACRF) សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថល ក្នុងអាស៊ាន និងការធ្វើឱ្យប្រសើរឡើង​នូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្តារឡើងវិញពីវិបត្តិកូវីដ។

យោងតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបួក៣ (AMRO) បានបង្ហាញថា សេដ្ឋកិច្ចកំពុងងើបឡើងវិញជាមួយនឹងការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប(GDP) ក្នុងអត្រា ៣,១ភាគរយ ក្នុងឆ្នាំ ២០២១ ជាមួយនឹងការំពឹងទុក នូវកំណើនក្នុងអត្រា ៥,៣ភាគរយ និង ៤,៩ភាគរយ ក្នុងឆ្នាំ ២០២២ និង ២០២៣រៀងគ្នា។

ទន្ទឹមនឹងកំណើននេះ កម្ពុជា ក្នុងនាមប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ បានកំណត់បន្ថែមនូវគោលដៅ​យុទ្ធសាស្រ្តចំនួន​បួន ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ ទី១ ការពង្រឹងតភ្ជាប់ឌីជីថល វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, ទី២ ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន, ទី៣ ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងការប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន និងទី៤ អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ​សំដៅ​ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព  បរិយាប័ន្ន និងភាពធន់ផងដែរ។

បន្ថែមលើកនេះ អាស៊ានក៏ត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀត នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយនានាដែលមានស្រាប់ សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះ នៅតែរក្សាបាន​នូវទំនើបកម្ម ទាន់សម័យ មានលក្ខណៈកាន់តែប្រសើរ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះនិន្នាការធុរកិច្ច និងការវិនិយោគនាពេលបច្ចុប្បន្ន។ នេះជាការបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
យឹម តាស្រង់
ជីវិតកម្សាន្ដ៧ នាទីutes មុន

លោក យឹម តាស្រង់ នឹងចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

ព័ត៌មានជាតិ១១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ចុះពិនិត្យស្ថានភាពនៅ«ម២» ដើម្បីត្រៀមឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះជាប់ឃុំ និងកូនឱ្យចំគោលដៅ

ជីវិតកម្សាន្ដ២៥ នាទីutes មុន

តារាកូរ៉េ Kim Go-eun បរិច្ចាគ​ថវិកា ​ជួយ​គ្រោះរញ្ជួយ​ដី​ នៅ មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ក្រុងបាងកក
ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

រញ្ជួយដីបង្កើនបញ្ហា​សម្រាប់ការផ្គត់ផ្គង់ខុនដូ​លើសតម្រូវ​ការនៅក្រុងបាងកក

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ទោះកំពុងកាន់ទុក្ខអ្នកស្លាប់ដោយរញ្ជួយដី តែ មីយ៉ាន់ម៉ា បន្តការវាយប្រហារអាកាស ស្លាប់​ជនស៊ីវិលជាង៤០នាក់ទៀត 

Sokha Hotels

ព័ត៌មានពេញនិយម