ព័ត៌មានជាតិ
ក្រុមនិស្សិតជំនាន់ទីមួយពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា បានបញ្ចប់ការសិក្សា នាំយកសិប្បកម្មផលិតនាឡិកាស្វីសមកកាន់ព្រះរាជាណាចក្រកម្ពុជា
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលបង្កើតឡើងដោយមូលនិធិព្រីនស៍ ក្នុងការនាំយកការអប់រំផ្នែកផលិតនាឡិកាស្វីសដ៏ល្អបំផុតមកកាន់កម្ពុជា មានមោទនភាពក្នុងការប្រកាសថា និស្សិតកម្ពុជាចំនួន ៦ នាក់ ដំបូងរបស់ខ្លួន បានបញ្ចប់ការសិក្សាដោយជោគជ័យពីកម្មវិធីសិក្សារយៈពេលពីរឆ្នាំ អំពីផ្នែកមីក្រូមេកានិក និងការផលិតនាឡិកា។
និស្សិតបញ្ចប់ការសិក្សាទាំង ៦ រូប រួមមាន ចក់ សំសូរិយា លន សេរីវឌ្ឍន៏ សាក់ លីហួ សាមុត ផានីឆារ៉ាត សែម ធារ៉ា និង អ៊ឹង ឈុនឡុង បានទទួលវិញ្ញាបនបត្ររបស់ពួកគេនៅក្នុងកម្មវិធីផ្លូវការមួយ ដែលធ្វើឡើងនៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ជាមួយនឹងការចូលរួមពីសមាជិកគ្រួសាររបស់ពួកគេ និងបុគ្គលិក មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ក្នុងការអបអរសាទរក្នុងឱកាសដ៏សែនរីករាយនេះ។
លោក សាក់ លីហួ ដែលជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលបានបញ្ចប់ការសិក្សាពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ក្នុងឆ្នាំ ២០២២ បានថ្លែងជាសុន្ទរកថាក្នុងពិធីបញ្ចប់ការសិក្សាថា ៖ «ខ្ញុំសូមថ្លែងអំណរគុណដល់សាស្ត្រាចារ្យរបស់យើងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនាឡិកាព្រីនស៍ ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការផ្តល់ពេលវេលា ការខិតខំ និងការរួមចំណែកជួយដល់ពួកយើង។ បើគ្មានការគាំទ្រពីសំណាក់អ្នកទាំងអស់គ្នាទេ យើងនឹងមិនមានថ្ងៃនេះនោះទេ។ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន នៃវគ្គសិក្សារយៈពេលពីរឆ្នាំនេះ ដែលផ្តល់ឲ្យយើងយល់ដឹងនូវជំនាញមូលដ្ឋាន យើងពិតជាមានសេចក្ដីសោមនស្សរីករាយ នឹងទទឹងរង់ចាំក្នុងការចូលរួមចំណែកនៅក្នុងវិស័យនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប អ្នកឧកញ៉ា ចេន ហ្ស៉ី ក៏ដូចជា មូលនិធិព្រីនស៍ ដែលបានផ្តល់ឱកាសដ៏មានតម្លៃ ដើម្បីឲ្យពួកយើងបានបន្តក្តីសុបិនរបស់ពួកយើង»។
«ជាមួយនឹងវិស័យដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនាឡិកាព្រីនស៍ បានឈានជើងចូលទៅក្នុងការបង្កើតមូលដ្ឋានដែលសមត្ថភាពដ៏សំខាន់សម្រាប់ការចាប់ផ្ដើមដ៏រឹងមាំមួយនេះ»។ ប្រសាសន៍របស់ លោកស្រី Jessica Thakur ទីប្រឹក្សាបច្ចេកទេស និងជាគ្រូបង្រៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា។ លោកស្រីបានបន្ត «ជាមួយនឹងតម្រូវការខ្ពស់សម្រាប់អ្នកផលិតនាឡិកាដែលមានជំនាញ អនាគតពួកគេគឺពិតជាត្រចះត្រចង់ណាស់សម្រាប់និស្សិតបញ្ចប់ការសិក្សាពី មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ទាំងក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ»។
«តាមរយៈមូលនិធិព្រីនស៍ ដែលជាផ្នែកសប្បុរសធម៌របស់ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ពួកយើងបានជួយបើកដំណើរការនូវ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា កាលពីឆ្នាំ ២០២០ កន្លងទៅ នៅពេលដែលប្រទេសកម្ពុជាកំពុងឆ្លងកាត់ការផ្លាស់ប្ដូរដែលមិនធ្លាប់មានពីមុនមក»។ ប្រសាសន៍របស់ លោក Gabriel Tan, ប្រធានផ្នែកទំនាក់ទំនង នៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ លោកបានបន្ត «មជ្ឈមណ្ឌលនេះគឺជាការឆ្លុះបញ្ចាំងដ៏អស្ចារ្យ នៃការតស៊ូ នៃស្មារតីខ្មែរ ក្នុងការរួមបញ្ចូលគ្នា នៃកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមក និងអត្ថប្រយោជន៍ជាច្រើន នៃការអប់រំវិជ្ជាជីវៈ ដែលខ្ញុំប្រាកដថា នឹងបន្តលើកទឹកចិត្ត និងនាំយកមនុស្សទាំងពិភពលោកឲ្យកាន់តែជិតស្និទ្ធគ្នានាពេលអនាគត»។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូល ឌីងគ្រុប ដែលជាអ្នកស្រលាញ់នាឡិកា និងរូបលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះមណ្ឌលបណ្ដុះបណ្ដាលមួយនេះ។ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា សិស្សនិស្សិតមានឱកាសប្រើប្រាស់ឧបករណ៍ និងបរិក្ខារទំនើបៗ ហើយស្ថិតនៅក្រោមការបង្ហាត់បង្រៀនពីគ្រូបង្ហាត់ជនជាតិស្វីសដែលមានជំនាញវិជ្ជាជីវៈ និងបទពិសោធន៍រួមបញ្ចូលគ្នាជាង ៦០ ឆ្នាំ នៅក្នុងវិស័យផលិតនាឡិកាស្វីស និងការអប់រំផ្នែកផលិតនាឡិកាស្វីស រួមទាំងមានបទពិសោធន៍ធ្វើការក្នុងក្រុមដ៏ប្រណិតដូចជា Swatch Group និង Richemont និងកម្មវិធីបណ្ដុះបណ្ដាល និងអប់រំ នៃការផលិតនាឡិកា នៃប្រទេសស្វីសដ៏ល្បីល្បាញលើពិភពលោក (WOSTEP) ផងដែរ។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា មានចក្ខុវិស័យមួយក្នុងការណែនាំជំនាញ និងបច្ចេកវិទ្យា នៃការផលិតនាឡិកាស្វីសទំនើប ក៏ដូចជាបន្តភាពគោរព និងឲ្យតម្លៃចំពោះប្រពៃណីដ៏សម្បូរបែប ក៏ដូចជាសិល្បៈហត្ថកម្ម នៃការផលិតនាឡិកាលំដាប់ខ្ពស់ផងដែរ។ នេះហើយគឺជាអ្វីដែលធ្វើឲ្យមជ្ឈមណ្ឌលនេះមានភាពខុសប្លែក បើប្រៀបធៀបជាមួយសាលាផលិតនាឡិកាអន្តរជាតិដទៃទៀត។ ភាពជោគជ័យនេះ គឺត្រូវបានជំរុញដោយប្រទេសកម្ពុជាដែលមាននូវមរតកវប្បធម៌ដ៏សម្បូរបែបនៅក្នុងជំនាញសិល្បៈហត្ថកម្ម និងសិល្បៈនានា។
បច្ចុប្បន្ននេះ មណ្ឌលបណ្ដុះបណ្ដាលបានបើកសម្រាប់បេក្ខជនក្នុងស្រុក និងអន្តរជាតិចុះឈ្មោះសម្រាប់វគ្គសិក្សាបន្ទាប់ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ប្រជាជនកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីអាហារូបករណ៍ដែលរួមបញ្ចូលលើថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ និងប្រាក់ឧបត្ថម្ភស្នាក់នៅ។
សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនាឡិកា ព្រីនស៍ ដោយផ្ទាល់ និងសម្រាប់ព័ត៌មានបន្ថែមអំពីឱកាសពិសេសនេះ សូមផ្ញើសារតាមរយៈ [email protected]៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់