ព័ត៌មានជាតិ
ទូកដឹកសំរាមនៅកោះរ៉ុង លិចកណ្តាលសមុទ្រ ក្រុមអូរប័រ ចេញទៅសង្គ្រោះទាន់ពេល
ក្រុមអូរបរ័ល្បឿនលឿនបានចេញទៅជួយសង្គ្រោះ ជនរងគ្រោះចំនួន០៤នាក់ ដែលជួបហេតុការណ៍លិចទូកនៅក្នុងសមុទ្រ ត្រង់ចំណុច ឃ្លងកោះថាស និងកោះដែកគោល កាលពីម៉ោងជាង ៥ ព្រឹកព្រលឹមថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២១។
សមត្ថកិច្ចឲ្យដឹងថា ទូកដែលលិចនេះជាទូកដឹកសំរាម ចេញដំណើរពីចំណុចផែ ៥២ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុ លុះមកដល់ចំណុចឃ្លងកោះថាស និងកោះដែកគោល ក៍ខូចម៉ាសុីន អណ្តែតលើផ្ទៃសមុទ្រដែលមានរលកខ្លាំង រួចត្រូវទឹករលកបោកទូកបណ្ដាលឲ្យលិច។

ក្រោយទទួលដំណឹងនេះ ក្រុមអូរបរ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ បានចេញជួយស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះនៅលើទូកនោះដោយសុវត្ថិភាពទាំង០៤នាក់ នៅវេលាម៉ោងជាង ៨ ព្រឹកថ្ងៃដដែល។ ជនរងគ្រោះទាំង០៤នាក់រួមមាន៖
០១ -ឈ្មោះ ប៊ុត ឈុន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ តាកុងទូក៥២
០២-ឈ្មោះ យ៉ុន ប៊ុនយ៉ុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកូនដៃទូក ៥២
០៣- សឿន ពែក ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ កូនដៃទូក៥២
០៤- ឈ្មោះ សេស ផានិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិក សុីហៅន៍ ។
បច្ចុប្បន្នជនរងគ្រោះទាំង០៤នាក់ បានដឹកមកដល់ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹមវិញដោយសុវត្ថិភាពហើយ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?