Connect with us

ព័ត៌មានជាតិ

ទូក​ដឹក​សំរាម​នៅកោះរ៉ុង លិច​កណ្តាល​សមុទ្រ ក្រុម​អូរប័រ ចេញ​ទៅ​សង្គ្រោះ​ទាន់​ពេល

បានផុស

នៅ

ក្រុមអូរបរ័ល្បឿនលឿនបានចេញ​ទៅ​ជួយសង្គ្រោះ ជនរងគ្រោះចំនួន០៤នាក់ ដែលជួបហេតុការណ៍លិចទូកនៅក្នុងសមុទ្រ ត្រង់ចំណុច ឃ្លងកោះថាស និងកោះដែកគោល កាលពីម៉ោងជាង ៥ ព្រឹកព្រលឹមថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២១។

សមត្ថកិច្ចឲ្យដឹងថា ទូកដែលលិចនេះជាទូកដឹកសំរាម ចេញដំណើរពីចំណុចផែ ៥២ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុ លុះមកដល់ចំណុចឃ្លងកោះថាស និងកោះដែកគោល ក៍ខូចម៉ាសុីន អណ្តែតលើផ្ទៃសមុទ្រដែលមានរលកខ្លាំង រួចត្រូវទឹករលកបោកទូកបណ្ដាលឲ្យលិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយទទួលដំណឹងនេះ ក្រុមអូរបរ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ បានចេញជួយស្វែងរកនិង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​នៅលើទូកនោះដោយសុវត្ថិភាពទាំង០៤នាក់ នៅវេលាម៉ោងជាង ៨ ព្រឹកថ្ងៃដដែល។ ជនរងគ្រោះទាំង០៤នាក់រួមមាន៖
០១ -ឈ្មោះ ប៊ុត ឈុន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ តាកុងទូក៥២
០២-ឈ្មោះ យ៉ុន ប៊ុនយ៉ុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកូនដៃទូក ៥២
០៣- សឿន ពែក ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ កូនដៃទូក៥២
០៤- ឈ្មោះ សេស ផានិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិក សុីហៅន៍ ។

បច្ចុប្បន្នជនរងគ្រោះទាំង០៤នាក់ បានដឹកមកដល់ភូមិកោះតូច​ សង្កាត់កោះរ៉ុងសន្លឹមវិញដោយសុវត្ថិភាពហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

សហគ្រាសឧស្សាហកម្មធំៗ ១៧ របស់ ចិន ចង់ពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជា

ព័ត៌មានជាតិ៣៣ នាទី មុន

កម្ពុជា-អ៊ីស្រាអែល បន្តជួបពិភាក្សាលើវិស័យការងារ ដើម្បីផ្ដល់ឱកាសថ្មីបន្ថែម​ដល់ពលរដ្ឋពង្រីកសមត្ថភាពជំនាញ

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

ម៉ាឡេស៊ី បង្ក្រាបថ្នាំញៀនបម្រុងយកទៅ អូស្ត្រាលី ប្រមាណ ៣៨០ គីឡូក្រាម

ព័ត៌មានជាតិ៣៨ នាទី មុន

រដ្ឋមន្ត្រីយុត្តិធម៌ ព្រមានដាក់វិន័យគ្មានការលើកលែងចំពោះចៅក្រមដែល​ប្រព្រឹត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេបក្សកុម្មុយនីស្ត វៀតណាម អញ្ជើញលោក ពូទីន មកទស្សនកិច្ច និងពង្រឹង​គោលនយោបាយការបរទេស

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម