ព័ត៌មានជាតិ
បុណ្យអុំទូក ៣ថ្ងៃ នៅខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាង ២ម៉ឺននាក់
ខេត្តកោះកុង បានទទួលភ្ញៀវទេសចរសរុបជាង ២ម៉ឺន ដែលពួកគេបាននាំគ្នាមកលេងកម្សាន្តនៅខេត្តកោះកុង តាមតំបន់រមណីយដ្ឋាននានា អំឡុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប រយៈពេល ៣ថ្ងៃកន្លងទៅនេះ។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បង្ហាញថា បើគិតចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី ៩ ខែវិច្ឆិកា មូលដ្ឋានខេត្តកោះកុង មានភ្ញៀវទេសចរសរុបប្រមាណ ២១,០៨២នាក់។ ក្នុងនោះ អ្នកទេសចរបរទេសចំនួន ២៧៧នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ថយចុះចំនួន ៣,៤៨៦នាក់ ស្មើនឹង ១៦ភាគរយ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង លើកឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកានេះថា អំឡុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ឆ្នាំ ២០២២ ក្រុមភ្ញៀវទេសចរ បាននាំគ្នាទៅលេងកម្សាន្តនៅតំបន់អេកូទេសចរធម្មជាតិឆាយអារ៉ែង សហគមន៍អេកូទេសចរព្រៃកោងកាងពាមក្រសោប ទឹកជ្រោះតាតៃក្រោម កោះស្តេច តំបន់រមណីយដ្ឋានឆ្នេរនេសាទ និងតំបន់ព្រំដែនអន្តរជាតិចាំយាម។

ទន្ទឹមនោះ រដ្ឋបាលខេត្តកោះកុង សហការជាមួយមន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនរៀបចំជាកម្មវិធីប្រគុំតន្រ្តី បណ្តែតប្រទីប តាំងពិព័រណ៌ស្នាដៃសិស្ស សម្ភារៈប្រើប្រាស់ និងចំណីអាហារ នៅទល់មុខអគារសាលា ដើម្បីផ្តល់ភាពសប្បាយដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ។ ទាក់ទិននឹងបញ្ហាតម្លៃសេវាកម្មស្នាក់នៅ និងចំណីអាហារ ម្ចាស់ភោគជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ ក៏ដូចជាសណ្ឋាគារ មិនតម្លើងថ្លៃហួសហេតុពេកនោះទេ។

សន្តិសុខសណ្តាប់ធ្នាប់សាធារណៈអំឡុងថ្ងៃពិធីបុណ្យអុំទូក ៣ថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ឲ្យដឹងដែរថា គ្រប់តាមគោលដៅទេសចរនានា សុទ្ធតែត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពង្រាយកងកម្លាំងសមត្ថកិច្ចល្បាត ការពារសុវត្ថិភាពជូនអ្នកទេសចរ និងប្រជាពលរដ្ឋ។ ឆ្លើយតបតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី អភិបាលខេត្ត។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អះអាងថា ៣ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំ ២០២២នេះ ពុំបទល្មើសអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ពោលគឺមានសុខសុវត្ថិភាពល្អប្រសើរច្រើនណាស់សម្រាប់ឆ្នាំ ២០២២ មិនថានៅទីរួមខេត្ត ឬបណ្តាស្រុកគោលដៅទេសចរណ៍៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?