ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសព្រុយណេ៖ កម្ពុជាជាប្រធានអាស៊ានប្រកបដោយសមត្ថភាពនាឆ្នាំ២០២២
លោក ដាតូ អ៊ូរីវ៉ន់ ពើហ៊ុន យូសូហ្វ រដ្ឋមន្ត្រីការបរទេសព្រុយណេបានលើកឡើងថា នៅក្នុងឆ្នាំ២០២២នេះកម្ពុជា ធ្វើជាប្រធានអាស៊ានប្រកបដោយសមត្ថភាពក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមនានានៅក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសព្រុយណេលើកឡើងបែបនេះក្នុងជំនួបទ្វេភាគីជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីការបរទេសព្រុយណេបានគូសបញ្ជាក់អំពីសារៈសំខាន់នៃមជ្ឈភាពអាស៊ាន ក្នុងការដោះស្រាយបញ្ហាតំបន់ដ៏ស្មុគស្មាញនានា រួមទាំងបញ្ហានៅមីយ៉ាន់ម៉ា។
នៅចំពោះមុខលោក ប្រាក់ សុខុន លោករដ្ឋមន្ត្រីការបរទេសព្រុយណេរូបនេះបានអះអាងថា ព្រុយណេបានគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានជាពិសេសចំពោះលោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។
ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណព្រុយណេសម្រាប់ការគាំទ្រមិនងាករេចំពោះកម្ពុជាជាប្រធានអាស៊ាន ហើយលោក បានសង្កត់ធ្ងន់ថា កម្ពុជា ជាប្រធានអាស៊ានបានប្តេជ្ញាបន្តគាំទ្រមីយ៉ាន់ម៉ាក្នុងនាមជាសមាជិកគ្រួសារតាមរយៈការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំនុចរបស់ថ្នាក់ដឹកនាំអាស៊ាន។

បន្ថែមពីនេះ ប្រមុខការទូតទាំងពីរ ក៏បានផ្តោតការពិភាក្សាលើការត្រៀមរៀបចំព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុល តង់ ព្រះមហាក្សត្រព្រុយណេ នៅកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ខណៈពេលដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត។
ឆ្លៀតក្នុងឱកាសនោះ លោក ដាតូ អ៊ុរីវ៉ាន់ ពើហ៊ុន យូសូហ្វក៏បានអញ្ជើញលោក ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេនៅពេលវេលាសមស្របផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ