ព័ត៌មានជាតិ
ផ្លូវប្របមាត់សមុទ្រពីកំពង់ផែកោះទន្សាយ មកផ្លូវជាតិលេខ ១៣-៣២ សម្រេចបានជិត ៥០%
ផ្លូវនៅប្របមាត់សមុទ្រចាប់ពីកំពង់ផែទេសចរណ៍កោះទន្សាយ រហូតទៅដល់ក្លោងទ្វារវត្តអង្កោល តភ្ជាប់ផ្លូវជាតិលេខ១៣-៣២ ដែលមានប្រវែងប្រមាណជាង ១២ គីឡូម៉ែត្រ ត្រូវបានសម្រេចការសាងសង់បានជាង ៤៥ ភាគរយ។

មន្ត្រីមន្ទីរក្រសួងសាធារណៈការ និងដឹកជញ្ជូន ខេត្តកែប នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ផ្លូវប្របមាត់សមុទ្រប្រវែងប្រមាណជាង ១២ គីឡូម៉ែត្រនេះ ជាគម្រោងសាងសង់ចំណាយទឹកប្រាក់ប្រមាណ ១០,៥ លានដុល្លារ ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងដំណើរការស្ថាបនាបានសម្រេចជាង ៤៥ភាគរយ។ ផ្លូវប្របមាត់សមុទ្រមួយខ្សែនេះ បានចាប់ផ្ដើមសាងសង់ពីកំពង់ផែកោះទន្សាយរហូតទៅដល់ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើល ខេត្តកែប រដើម្បីតភ្ជាប់ទៅផ្លូវជាតិលេខ ១៣-៣២។

លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានបញ្ជាក់ឱ្យដឹងថា នាពេលកន្លងមកនេះ បើគិតទៅតាមរយៈពេលការសាងសង់ក្នុងកិច្ចសន្យានៃគម្រោង ផ្លូវប្របមាត់សមុទ្រមួយខ្សែនេះនឹងអាចបញ្ចប់ទៅតាមការគ្រោងទុក ឬនៅមុនពាក់កណ្តាលឆ្នាំ ២០២៣ នាពេលខាងមុខ។ ការកសាងផ្លូវនេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តលំហែនៅតាមមាត់សមុទ្រឆ្នេរខេត្តកែបឱ្យកាន់តែច្រើនបន្ថែមទៀត និងផ្តល់គុណប្រយោជន៍សម្រាប់ខេត្តកែបទាំងមូល។

លោក ទិន បេន មេឃុំអង្កោល បានឱ្យដឹងថា គម្រោងដែលគេសាងសង់ផ្លូវនៅប្របមាត់សមុទ្រនេះ ដែលស្ថិតនៅក្នុងអនុគម្រោងទាំង៣ ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចំណាយនៅក្នុងទំហំទឹកប្រាក់ ៣០ លានដុល្លា ក្នុងនោះរួមមានទីលានកប់សំរាមតាមបែបស្តង់ដារ ទើបបានបញ្ចប់ការសាងសង់ និងគម្រោងកំពង់ផែទេសចរណ៍កោះទន្សាយ៕
អត្ថបទ៖ សឹង រ៉ាត់


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង