ព័ត៌មានជាតិ
សត្វដំរីព្រៃ២ហ្វូង កំពុងបង្កការភ័យខ្លាចនិងបំផ្លាញដំណាំពលរដ្ឋនៅស្រុកអូរយ៉ាដាវ
សត្វដំរីព្រៃ ចំនួន២ហ្វូង បានចូលអុកឡុកក្នុងឃុំប៉ក់ញ៉ៃ និងឃុំយ៉ាទុង ស្ថិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងបានបំផ្លាញផលដំណាំ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
លោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងប្រដាប់អាវុធ រួមមាន កម្លាំងសឹករងស្រុក, កម្លាំងនគរបាលស្រុក និងកម្លាំងបរិស្ថានឧទ្យានជាតិអូរយ៉ាដាវ ចុះទៅអន្តរាគមន៍នៅឃុំយ៉ាទុង នៃស្រុកអូរយ៉ាដាវ ។
![](https://kampucheathmey.com/wp-content/uploads/2021/01/IMG_20210104_180226.jpg)
លោក ស៊ឹម លីន បានឲ្យដឹងថា ហ្វូងសត្វដំរីព្រៃនេះ មានប្រមាណជាង១៥ក្បាល ដើរចល័តនៅក្នុងឃុំប៉ក់ញ៉ៃ និងឃុំយ៉ាទុង ក្នុងពេលយប់ មានភាពដ៏កាចសាហាវ គឺដើរជួបដំណាំបំផ្លាញដំណាំ, ស៊ីស្រូវ និងបំផ្លាញសម្ភាររបស់អ្នកភូមិផងដែរ។
លោកអភិបាលរងស្រុក បានបន្តទៀតថា ហ្វូងដំរីព្រៃ ក្នុងឧទ្យានជាតិស្រុកអូរយ៉ាដាវ មានប្រហែល៤០ទៅ៥០ក្បាល ហើយសត្វដំរីព្រៃនេះបានដើរដាច់ហ្វូងពីគ្នា។
លោកថា ដោយមានសំណូមពរ ពីប្រជាពលរដ្ឋឲ្យដាក់កងកម្លាំងប្រដាប់អាវុធប្រចាំការ គឺគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សម្រេចដាក់កម្លាំងចំនួន២គោលដៅ គឺភូមិដរតូច ចំនួន៤នាក់ និងភូមិខ្វែង ចំនួន៤នាក់ (ឃុំយ៉ាទុង) សហការជាមួយកម្លាំងប្រជាពលរដ្ឋ ក្នុងភូមិយាមឃ្លាំមើលហ្វូងសត្វដំរីព្រៃនេះ។
ដោយឡែក តំណាងប្រជាពលរដ្ឋ នៅក្នុងឃុំយ៉ាទុង បានឲ្យដឹងដែរថា រយៈពេល៥ទៅ៦ថ្ងៃនេះ ហ្វូងសត្វដំរីព្រៃ ចូលភូមិពួកគាត់ បានបំផ្លាញខ្ទមចាំចម្ការអស់ចំនួន១០ខ្នង, ស្រូវចំនួន៥៩បាវ, ដើមចន្ទីចំនួន១០ដើម, ម៉ាស៊ីនកាត់ស្មៅ៣គ្រឿង, ម៉ាស៊ីនបាញ់ស្មៅ៤គ្រឿង និងសម្ភារចានឆ្នាំងមួយចំនួនទៀតផងដែរ។
![](https://kampucheathmey.com/wp-content/uploads/2021/01/IMG_20210104_180308.jpg)
សកម្មភាពហ្វូងសត្វដំរីព្រៃខាងលើនេះ ពួកគាត់សំណូមពរឲ្យសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធកៀងសត្វដំរីទាំងនោះឲ្យ ចូលទៅក្នុងព្រៃធំវិញ ដើម្បីបង្ការហានិភ័យដល់កូនចៅពួកគាត់ ធ្វើដំណើរនៅពេលយប់ដូចជាឈឺស្កាត់, ស្ត្រីឈឺពោះមកមណ្ឌលសុខភាព៕
អត្ថបទ ៖ វុទ្ធឦសាន
![](https://kampucheathmey.com/wp-content/uploads/2021/01/IMG_20210104_180329.jpg)
![](https://kampucheathmey.com/wp-content/uploads/2021/01/IMG_20210104_180250.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?