ព័ត៌មានជាតិ
អ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន ៖ កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច នៅតែជាគោលការណ៍គ្រឹះនៃការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា
អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានលើកឡើងថា កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច នៅតែជាគោលការណ៍គ្រឹះ នៃការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដែលអាចអនុញ្ញាតឲ្យប្រទេសសមាជិកជួយសម្របសម្រួល ដើម្បីរៀបចំឲ្យមានកិច្ចសន្ទនា ក៏ដូចជាផ្សះផ្សាររវាងភាគីជម្លោះ។

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី ១០ ខែវិច្ឆិកានេះថា បញ្ហារបស់មីយ៉ាន់ម៉ា គឺជាបញ្ហាស្មុគស្មាញ ហើយលំបាកដោយត្រូវការពេលវេលា ដើម្បីដោះស្រាយ។
លោកថា «ដូច្នេះនៅពេលដែលយើងមើលទៅលើស្ថានភាព ដែលកំពុងតែកើតមានឡើងនៅក្នុងមីយ៉ាន់ម៉ា យើងមានគោលបំណងមួយថា ចង់ឲ្យចេញលទ្ធផលលឿនតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែអ្វីដែលយើងត្រូវគិតគូរផងដែរថា ដោយសារតែភាពស្មុគស្មាញទាំងអស់នេះហើយ អាស៊ានក៏ត្រូវមើលលើបញ្ហានេះ ក្នុងរយៈពេលវែងដូចគ្នាដែរ»។
លោក គង់ ភោគ មានប្រសាសន៍បន្តថា កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច នៅតែជាគោលគ្រឹះនៃការដោះស្រាយបញ្ហារបស់ប្រទេសមីយ៉ាន់ម៉ា។ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ជាក់បន្ថែមថា «អ្វីដែលខ្ញុំអាចលើកឡើងនៅក្នុងពេលនេះ គឺថា កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច នៅតែជាគោលគ្រឹះនៃការដោះស្រាយបញ្ហានៃ មីយ៉ាន់ម៉ា ដែលអាចអនុញ្ញាតឲ្យប្រទេសសមាជិកជួយសម្របសម្រួល ដើម្បីរៀបចំឲ្យមានកិច្ចសន្ទនា ក៏ដូចជាផ្សះផ្សាររវាងភាគីជម្លោះ»។
បើតាមលោក គង់ ភោគ អ្វីដែលសមាជិកអាស៊ាន គិតគូរទៅមុខទៀតនោះ គឺថាតើអាស៊ាន នឹងអាចមានវិធីសាស្រ្ដអ្វីបន្ថែមដើម្បីធានាថា នៅពេលដែលអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុចនោះ នឹងមានគោលដៅច្បាស់លាស់ និងមានសកម្មភាពមួយប្រាកដប្រជា ដើម្បីងាយស្រួលឲ្យភាគីពាក់ព័ន្ធវាយតម្លៃទៅលើអ្វីដែលអាស៊ាន បានជួយដល់មីយ៉ាន់ម៉ា។
លោក គង់ ភោគ ដដែល បានបញ្ជាក់ទៀតថា នៅក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកានេះ គឺរដ្ឋមន្ត្រីការបរទេសអាស៊ាន បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ។ ដូច្នេះបញ្ហាមីយ៉ាន់ម៉ា គឺជាផ្នែកមួយនៃការពិភាក្សាហើយ។ លោកថា «រដ្ឋមន្ត្រីការបរទេស គឺមានតួនាទីក្នុងការជជែកវែកញែក ដើម្បីដាក់ចេញនូវគំនិតមួយចំនួន សម្រាប់ជាការពិចារណា ក៏ដូចជាការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកំពូលអាស៊ាន»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ